រដ្ឋបាលឃុំត្រពាំងរូង, ថ្ងៃអង្គារ ០៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង វេលាម៉ោង ០៨:៣០ នាទីព្រឹក លោក ទូច សុវណ្ណ ជំទប់ទី២ ឃុំត្រពាំងរូង និងលោក ហាន់ សាមើ មេភូមិកោះកុងក្នុង បានសហការជាមួយលោក យោង ចាន់ឌី នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំត្រពាំងរូង ចុះធ្វើវេទិការសាធារណ:ផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំ.សង្កាត់មានសុវត្ថិភាពទាំង ៧ចំនុច ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង និងមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ៤២ នាក់ ស្រី ២០ នាក់។