រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានចុះពិនិត្យទីតាំងជួសជុលស្ពានឈើ និងផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែរ នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង

រដ្ឋបាលឃុំត្រពាំងរូង, ថ្ងៃអង្គារ ០៦រោច ខែពិសាខ ឆ្នាំរោង  ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោក ពៅ វាសនា មេភូមិត្រពាំងរូង បានចុះពិនិត្យទីតាំងជួសជុលស្ពានឈើ និងផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែរ ដែលជាថវិការបស់រដ្ឋបាលឃុំ និងថវិការបស់សប្បុរសជន បានចំណាយថវិកាសរុបចំនួន ១,៥៥០,០០០រៀល មានទីតាំងនៅចំណុចក្រោយទីស្នាក់ការបក្សស្រុក ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

អត្ថបទទាក់ទង