ក្រុមការងារត្រួតពិនិត្យទី៤ នៃនាយកដ្ឋានធារាសាស្ត្រកសិកម្មដឹកនាំដោយលោក ស្រេង វិទូ សហការជាមួយ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានចុះពិនិត្យ និងវាយតម្លៃ ព្រមទាំងផ្តល់អនុសាសន៌កែលំអរ ការអនុវត្តគម្រោងការងារថែទាំជាប្រចាំ ប្រព័ន្ធធារាសាស្ត្រឆ្នាំ២០២៤ ចំនួន ៨ ប្រព័ន្ធនៅក្នុងភូមិសាស្រ្តស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមាន៖
១-ប្រព័ន្ធធារាសាស្ត្រ ជីត្រេះ
២-ប្រព័ន្ធធារាសាស្ត្រ ជីមាល
៣-ប្រព័ន្ធធារាសាស្ត្រ កណ្ដោល
៤-ប្រព័ន្ធធារាសាស្ត្រ តាំកន់
៥-ប្រព័ន្ធធារាសាស្ត្រ តានី
៦-ប្រព័ន្ធធារាសាស្ត្រ ដងពែងមួយ
៧-ប្រព័ន្ធធារាសាស្ត្រ បឹងព្រាវ
៨-ប្រព័ន្ធធារាសាស្ត្រ ជ្រោយស្វាយ
កាលពីថ្ងៃសៅរ៍ ៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤