/ / /

លោក​ជំទាវ​ មិថុនា​ ភូថង​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញជួបសំណេះសំណាល និងចែកប័ណ្ណសម្គាល់នាវា និងសៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា ជូនប្រជាពលរដ្ឋ​ក្នុង​ស្រុក​មណ្ឌលសីមា​

លោក​ជំទាវ​ មិថុនា​ ភូថង​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញជួបសំណេះសំណាល និងចែកប័ណ្ណសម្គាល់នាវា និងសៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា ជូនប្រជាពលរដ្ឋ​ក្នុង​ស្រុក​មណ្ឌលសីមា​។

លោកជំទាវអភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះមន្ទីរសាធារណការ និងជញ្ជូនខេត្ត និងអាជ្ញាធរឃុំ ស្រុក ដែលបានរួម សហការគ្នាកំណត់ទីតាំងផ្តល់សេវាជូនបងប្អូនប្រជានេសាទនៅមូលដ្ឋាន ដែលជាការបង្កលក្ខណៈងាយស្រួល ជូនប្រជានេសាទ ដោយបានកាត់បន្ថយការលំបាករបស់ប្រជានេសាទ ទាំងពេលវេលា និងថវិកា។ ជាក់ស្តែងនៅក្នុងស្រុកមណ្ឌលសីមានេះ យើងបានកំណត់ទីតាំងសម្រាប់ផ្តល់សេវា ជូនប្រជា នេសាទចំនួន ០២កន្លែងគឺ នៅឃុំប៉ាក់ខ្លង និងនៅឃុំពាមក្រសោប។
ដូច្នេះ សូម លោកពូ អ្នកមីង បងប្អូនប្រជានេសាទទាំងអស់ ដែលពុំទាន់មានប័ណ្ណ សម្គាល់នាវា និងសៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា សូមទំនាក់ទំនងមន្ត្រីដែលបានមកបម្រើសេវាតាមពេលវេលា ដែលបានកំណត់គឺ ក្នុងឃុំប៉ាក់ខ្លង ០៥ថ្ងៃ និងឃុំពាមក្រសោប ០៥ថ្ងៃ ដើម្បីទទួលបានប័ណ្ណសម្គាល់នាវា ឬទូកនេសារបស់ខ្លួន ដែលជាលិខិតគតិយុត្ត មួយសម្រាប់សម្គាល់នាវា ឬទូកនេសាទស្របច្បាប់។ ជាមួយគ្នានេះ នាងខ្ញុំសូមស្នើដល់ បងប្អូនប្រជានេសាទទាំងអស់នូវចំណុចមួយចំនួនដូចខាងក្រោម៖
-សូមប្រើប្រាស់ឧបករណ៍នេសាទឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ចៀសវាងការ ប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ ដែលបំផ្លាញធនធានជលផល និងធនធានធម្មជាតិដទៃទៀត។
-សូមកុំទៅនេសាទនៅកន្លែងហាមឃាត់មួយចំនួនដូចជា តំបន់សហគមន៍ តំបន់ អភិរក្សធនធានធម្មជាតិ និងតំបន់ត្រីពង…ជាដើម។
-សូមចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា និងសូមចូលរួមថែរក្សាអភិរក្សធនធានធម្មជាតិ ដើម្បីឱ្យធនធានធម្មជាតិរបស់យើងអាចប្រើប្រាស់បានដោយយូរអង្វែង ចីរភាព។ សូមបងប្អូនប្រជានេសាទប្រុងប្រយ័ត្នផងដែរចំពោះការចេញទៅនេសាទក្នុង រដូវវស្សានេះ ដែលជារដូវមានភ្លៀងធ្លាក់ច្រើន និងខ្យល់ព្យុះខ្លាំងដែលអាចបង្ក គ្រោះថ្នាក់ដល់បងប្អូន។
ថ្ងៃសៅរ៍ ៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ May 25, 2024

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/01/2026

    ស្ថានភាពព្រំដែនគោក-ទឹកមានសភាពស្ងប់ស្ងាត់ធម្មតាមិនមានអ្វីគួរឲ្យកត់សម្គាល់ទេ ថ្ងៃនេះមិនមានពលករខ្មែរចូលក្នុងប្រទេសទេ មន្ត្រីនៅមូលដ្ឋានសុខាភិបាលក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមាផ្ដល់សេវាជូនប្រជាជនធម្មតាវិញ ប្រជាជនតាមបណ្ដោយព្រំដែនរស់នៅប្រកបរបរ សិស្សសាលាចូលរៀន កម្មករចូលបម្រើការងារតាមធម្មតាវិញ ថ្ងៃនេះអ្នកជំងឺជនជាតិថៃ ១នាក់ ចេញទៅប្រទេសថៃ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/01/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/01/2026

    ឯកឧត្តមវេជ្ជបណ្ឌិត​ ទៅ​ ម៉ឹង​ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង​លោកប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ និងមន្ត្រីទទួលបន្ទុកកិច្ចការបុគ្គលិក មន្ទីរសុខាភិបាល បានអញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាពរបស់ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

  • រដ្ឋបាលស្រុកកោះកុង/
    19/01/2026

    ពិធីជួបសំណេះសំណាលជាមួយអអតីតយុទ្ធជននិងនិវត្តជន

  • ហេង គីមឆន/
    19/01/2026

    នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកវរសេនីយ៍ឯក នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចូលរួមគោរពទង់ជាតិ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    18/01/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកអភិបាលរង លោកស្រីនាយក និងចៅសង្កាត់រងទី១ សង្កាត់ស្មាច់មានជ័យ បានអញ្ជើញប្រគល់ធុងសំរាមចំនួន៣០ធុង ដើម្បីដាក់ពង្រាយតាមទីធ្លានៅស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង