រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ឹម ចិន្តា អនុប្រធានការិយាល័យអភិវឌ្ឍសហគមន៍កសិករប្រើប្រាស់ទឹក បានចុះត្រួតពិនិត្យ និងគាំទ្របច្ចេកទេសសម្រាប់សកម្មភាពការងាររបស់សហគមន៍កសិករប្រើប្រាស់ទឹកក្នុងខេត្តកោះកុង


លោកស្រី អ៊ឹម ចិន្តា អនុប្រធានការិយាល័យអភិវឌ្ឍសហគមន៍កសិករប្រើប្រាស់ទឹកនៃនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹកក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារដោយមានការចូលរួមសហការពីមន្រ្តីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ដែលដឹកនាំដោយលោក អៀវ វណ្ណារ៉ា អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកោះកុង ចុះធ្វើការត្រួតពិនិត្យ និងគាំទ្របច្ចេកទេសសម្រាប់សកម្មភាពរបស់សហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ឌធារាសាស្ត្រតានី ស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បី៖
១- ប្រជុំពិភាក្សាអំពីសកម្មភាពការងារ និងការរីកចម្រើនរបស់ ស.ក.ប.ទ.។
២- ពិនិត្យ និងពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ. អំពីការអនុវត្តនូវសកម្មភាពការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ (O&M)។
៣- ជម្រុញលើកទឹកចិត្តដល់គណៈកម្មាធិការ ស.ក.ប.ទ. ក្នុងការចុះប្រមូលភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត ដើម្បីបានថវិកាសម្រាប់ទ្រទ្រង់ដល់កិច្ចដំណើការរបស់ខ្លួន។
៤- ពិនិត្យចំណូល-ចំណាយ និងពន្យល់ណែនាំអំពីការចំណាយថវិកាផ្សេងៗនៅក្នុង ស.ក.ប.ទ.។
៥- ពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផ្សេងៗរបស់គណៈកម្មាធិការ ស.ក.ប.ទ. និងអាជ្ញាធរដែនដី។
៦-បណ្តុះបណ្តាលមេរៀនស្តីពីការងារដឹកនាំ កិច្ចការរដ្ឋបាលទូទៅ និងការងារគ្រប់គ្រងថវិការបស់ ស.ក.ប.ទ.។
៧-ចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត តានី។

នៅថ្ងៃព្រហស្បតិ៍ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤

អត្ថបទទាក់ទង