/ / /

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហា អនាម័យ បរិស្ថាន និងការរៀបចំសម្អាតទីលានចាក់សំរាមថ្មី របស់ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហា អនាម័យ បរិស្ថាន និងការរៀបចំសម្អាតទីលានចាក់សំរាមថ្មី របស់ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា។
សមាសភាពអញ្ជើញចូលរួមប្រជុំរួមមាន អភិបាលរងក្រុងខេមរភូមិន្ទ អភិបាលរងស្រុកមណ្ឌលសីមា តំណាងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនប្រមូលសំរាមក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា។ គោលបំណង នៃកិច្ចប្រជុំគឺដើម្បីដោះស្រាយបញ្ហាការប្រមូលសំរាមតាមខ្នងផ្ទះ និងការយកសំរាមទៅចាក់ក្នុងទីតាំងដីបម្រុងទីលានទុកដាក់សំរាម ស្ថិតក្នុងឃុំទួលគគីរ ស្រុកមណ្ឌលសីមា។  កត្តាស្ថានភាពផ្លូវជាតិលេខ៤៨ ដែលកំពុងស្ថាបនា ទីលានទុកដាក់សំរាមថ្មី ដែលមិនទាន់រៀបចំរួចរាល់តាមស្តង់ដារ បញ្ហាផ្លូវចូលចាក់សំរាម និងស្ថិតក្នុងរដូវវស្សា និងបញ្ហាក្រុមហ៊ុនប្រមូលសំរាមទាំង២ ចាក់លើទីតាំងតែមួយ ដែលធ្វើឱ្យការគ្រប់គ្រងមិនបានល្អប្រសើរ នាំឱ្យមានការកកស្ទះសំរាមមានការកើនឡើង និងបានហៀរមកដល់ផ្លូវ។ ក្នុងកិច្ចប្រជុំលោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ទីតាំងចាក់សំរាមចាស់ ស្ថិតក្នុងក្រុងខេមរភូមិន្ទ គឺមិនអាចបន្តចាក់បានទៀតទេ ព្រោះនៅកៀក និងប្រជុំជនពេក ទីតាំងចាក់សំរាមថ្មី ដែលស្ថិតក្នុងស្រុកមណ្ឌលសីមា គឺនឹងបម្រើ ដល់ការចាក់សំរាមក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកកោះកុង ហើយត្រូវតែរៀបចំជាទីលានទុកដាក់សំរាម សំណល់រឹងស្តង់ដារ នាពេលអនាគត ក្នុងនោះខេត្តក៏បានស្នើគម្រោងនេះទៅធនាគារពិភពលោក World Bank រួចរាល់ផងដែរ តែបញ្ហាប្រឈមរឿងសំរាមចំពោះមុខនេះ គឺអាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវតែជួយក្រុមហ៊ុន រៀបចំទីតាំងដីបម្រុងទុកនេះ ឱ្យចាក់សំរាមបានបណ្តោះអាសន្នសិន ក្នុងរដូវវស្សានេះ ក្នុងនោះសំរាមដែលបានចាក់នៅកៀកផ្លូវជាតិលេខ៤៨ ត្រូវឈូសចូលក្នុងរណ្តៅសំរាមវិញ ចំណែកទីតាំងចាក់សំរាមរបស់ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ត្រូវញែកដាច់ពីគ្នា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ចំណែកក្រុមហ៊ុនប្រមូលសំរាមទាំង២ ត្រូវមានកាតព្វកិច្ចប្រមូលសំរាមឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ថ្ងៃព្រហស្បតិ៍ ១ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ May 23, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    16/12/2025

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ឯកឧត្តម ឈិត សុខុន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ លោក លោកស្រី មន្រ្តីការិយាល័យភូមិភាគទី៧ និងប្រតិភូអមដំណើរ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយប្រជាពលរដ្ឋដែលភៀសសឹកស្នាក់នៅទីតាំងសុវត្ថិភាពវត្តសាលាម្នាង

  • ហេង គីមឆន/
    16/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ ក្រុមការងារ​ (កំណត់ហេតុខ្មោច) by khom sokhayth ដែលបានឧបត្ថម្ភ រួមមាន អង្ករ​ ៨០០បេ ទឹកត្រី​ ៥០០យួរ ទឹកសុីអីវ៥០០យួរ មី​ ៧០៥កេស​ ទឹកសុទ្ធ ៤៣២យួរ​ ខោអាវ ៣បេ ឥវ៉ានខ្ចប់ជាកេស​ ចំនួន ៨កេស ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • ហេង គីមឆន/
    16/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ លោកអគ្គនាយកក្រុមហ៊ុន CHINA HUADIAN LOWER STUNG RUSSEI CHRUM HYDRO-ELECTRIC PROJECT (CAMBODIA) COMPANY LIMITED ដែលបានឧបត្ថម្ភថវិកា ចំនួន ៥០០ដុល្លារ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • ហេង គីមឆន/
    16/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ លោកស្រី រស់ ចរិយា ប្រធានការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុ និងបុគ្គលិក នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀល ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • ហេង គីមឆន/
    16/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ ឧកញ៉ា អ៊ូ ម៉ៃឃើល និងលោកជំទាវ សេន ឌី ដែលបានឧបត្ថម្ភថវិកា ចំនួន ៤០ ០០០ ០០០រៀល ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • ហេង គីមឆន/
    16/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកា ចំនួន ១ ០០០ ០០០រៀល ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ