លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋស្នើសូមផ្ទេរកម្មសិទ្ធិ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋឈ្មោះ ហៃ ហេងស៊ុន ដែលស្នើសូមផ្ទេរកម្មសិទ្ធិអចលនវត្ថុមិនទាន់ចុះបញ្ជី នៃដីទំហំប្រហែល ១៣០ហិកតា ស្ថិតនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា និងការចុះពិនិត្យទីតាំងដីជាក់ស្តែង លោក សុខ សុទ្ធី បានណែនាំឱ្យរដ្ឋបាលស្រុកស្រែអំបិល ចុះចុចនិយាមកាដីនេះឱ្យបានច្បាស់លាស់ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ទីតាំងដី ថាតើមានពាក់ព័ន្ធនឹងដីប្រជាពលរដ្ឋប៉ុន្មាននាក់ ប៉ុន្មានហិកតា ដីសម្រាប់ទីលានចាក់សំរាម ឬដីតំបន់ការពារឬទេ និងដើម្បីពិនិត្យបន្តនីតិវិធី។
ថ្ងៃសុក្រ ១០ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ May 17, 2024