លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្ត និង លោក អ៊ុំ វណ្ណារ៉ា ប្រធានការិយាល័យផែនការ បានចូលរួមសិក្ខាសាលាស្ដីពីទំនាក់ទំនងសូចនាករសមស្របរវាងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ និងផែនការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ
ក្រោមអធិបតីភាព
១.ឯកឧត្តម វ៉ា សុផល អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងផែនការ
២.ឯកឧត្តម ជា សឌីម សមាជិកក្រុមប្រឹក្សាខេត្ត
៣.ឯកឧត្តម សុខ ភា អភិបាលរងខេត្តនៃគណៈអភិបាលខេត្ត
សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេសមន្ទីរផែនការ នាយក នាយករងទីចាត់ការផែនការ និងវិនិយោគខេត្ត គណៈអភិបាល ប្រធាន អនុប្រធាន ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ និងមន្រ្តីនាយកដ្ឋានផែនការថ្នាក់ក្រោមជាតិ។ ខេត្តគោលដៅចូលរួម ខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះសីហនុ។
ថ្ងៃព្រហស្បតិ៍ ៩ កើត - សុក្រ ១០ កើត ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៦ - ១៧ ខែឧសភា ឆ្នាំ២០២៤
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000007639-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000007640-1-1024x576.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000007638-1-1024x576.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000007641-1-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000007637-1024x698.jpg)