រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការធ្វើកំណែទម្រង់កងរាជអាវុធហត្ថ ខែមេសា និងលើកទិសដៅកម្មវិធីសកម្មភាពការងារខែឧសភា ឆ្នាំ២០២៤ និងផ្សពផ្សាយផែនការ

នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការធ្វើកំណែទម្រង់កងរាជអាវុធហត្ថ ខែមេសា និងលើកទិសដៅកម្មវិធីសកម្មភាពការងារខែឧសភា ឆ្នាំ២០២៤ និងផ្សពផ្សាយផែនការ ដែលមានរបៀបវរៈដូចខាងក្រោម :
១.ពិធីសម្ពោធមហាជួងជ័យ នៅវត្តគីរីតេជោកូនកុក នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤
២.អបរសាទរ ពិធីសំណេះសំណាល អង្គបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅមជ្ឈមណ្ឌលស៊ូនឹង នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤
៣.ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅស្នាក់ការបក្សខេត្តកោះកុង នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤
៤.ពិធីប្រគល់ ប្រកាស សម្រេចជូនយោធិន នៃកងរាជអាវុធហត្ថខេត្ត ផ្តល់កិត្តិយសប្រគល់ជូនដោយលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង។
សមាសភាពចូលរួមមាន មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យជំនាញទាំង៣ នាយការិយាល័យចំណុះមន្ទីរ មេបញ្ជាការកងអនុសេនាធំចល័ត មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខ។
ថ្ងៃអង្គារ ៧ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ May 14, 2024

អត្ថបទទាក់ទង