រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក តុង យ៉ាវ អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីការិយាល័យជំនាញពាក់ព័ន្ធ ចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ សម្រាប់ពុទ្ធិកបឋមសិក្សាទូទាំងខេត្តកោះកុង ប្រារព្ធឡើងនៅវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមព្រះអធិបតីភាព ព្រះសិរីញាណ ហេង សំបូរ ព្រះមេគណនៃគណ:មហានិកាយខេត្តកោះកុង និងលោកស្រី ឈី វ៉ា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង

លោក តុង យ៉ាវ អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីការិយាល័យជំនាញ ពាក់ព័ន្ធ ចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ សម្រាប់ពុទ្ធិកបឋមសិក្សាទូទាំងខេត្តកោះកុង ប្រារព្ធឡើងនៅវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមព្រះអធិបតីភាព ព្រះសិរីញាណ ហេង សំបូរ ព្រះមេគណនៃគណ:មហានិកាយខេត្តកោះកុង និងលោកស្រី ឈី វ៉ា អភិបាលរងនៃគណ:អភិបាលខេត្តកោះកុង ។

ពិធីបើកបវេសនកាលនេះសោត រៀបចំឡើងដោយមន្ទីរធម្មការនិងសាសនាខេត្តកោះកុង ដែលមានលោក អ៊ូច ទូច ជាប្រធានមន្ទីរ និងមានការនិមន្តអញ្ជើញចូលរួមពីព្រះមន្រ្តីសង្ឃគណ ព្រះមន្រ្តីសង្ឃសាលាព្រះអនុគណគ្រប់ស្រុក លោកគ្រូ អ្នកគ្រូ សមណសិស្ស សិស្ស អាជ្ញាធរភូមិឃុំ សប្បុរសជននិងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ប្រកបដោយសេចក្តីជ្រះថ្លាក្នុងព្រះធម៌។ភ្ជាប់នៅក្នុងពិធីនោះដែរ រដ្ឋបាលខេត្តកោះកុង ដែលមានលោកជំទាវ ឈី វ៉ា តំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង ព្រះមេគណ ព្រះមន្រី្តសង្ឃគ្រប់ឋានានុក្រម សមណសិស្ស មន្ទីរធម្មការនិងសាសនា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធម៌ភូមិឃុំស្រុកនិងប្រជាពលរដ្ឋ បានប្រារព្ភកិច្ចពិធីអបអរសាទរចម្រើនព្រះជន្មថ្វាយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧១ ឈានចូល ៧២ព្រះវស្សា។ ក្នុងគោលបំណង ថ្វាយព្រះពរព្រះមហាក្សត្រគង់នៅក្នុងព្រះបរមរាជសម្បត្តិ និងគង់ជាម្លប់ដ៏សុខសាន្តសម្រាប់ប្រជានុរាស្រ្តតរៀងទៅ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២៤May 14, 2024វេលាម៉ោង 8:30នាទីព្រឹក

អត្ថបទទាក់ទង