/ / /

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន KASEN GROUP ស្ថិតក្នុងក្រុងហៃនីន ខេត្តចេជាង នៃសាធារណរដ្ឋប្រជាមានិតចិន

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន KASEN GROUP ស្ថិតក្នុងក្រុងហៃនីន ខេត្តចេជាង នៃសាធារណរដ្ឋប្រជាមានិតចិន។ បេសកកម្មនេះ គឺតបតាមការអញ្ជើញរបស់ក្រុមហ៊ុន ខេមបូឌាន ចេជាង ហ្គរជី អេសអ៊ីហ្សេត ខូអិលធីឌី .ឯ.ក CAMBODIAN ZHEJIANG
GUOJI SEZ CO., LTD. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន KASEN GROUP ជាក្រុមហ៊ុនធំមួយ មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ផ្តោតសំខាន់លើវិស័យ រោងចក្រផលិតផលិតផលស្បែកសត្វ ធ្វើគ្រឿងសង្ហារឹមអំពីស្បែកសត្វ និងជំនាញលើការអភិវឌ្ឍទីក្រុង របស់ខេត្តចេជាង នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះសម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុន KASEN GROUP ក៏បានបង្កើតរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ និងកំពុងរៀបចំតំបន់សេដ្ឋកិច្ចពិសេស ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង លើផ្ទៃដីទំហំ ៧០៧ហិកតា។ នៅព្រឹកថ្ងៃទី១៣ ខែឧសភា នេះ ប្រតិភូខេត្តកោះកុង បានមកទស្សនកិច្ចអំពីខ្សែចង្វាក់ផលិតកម្ម នៅរោងចក្រផលិតស្បែកសត្វ និងគ្រឿងសង្ហារឹមធ្វើពីស្បែកសត្វ នៅទីក្រុងហៃនីន ខេត្តចេជាង ដែលរោងចក្រនេះក៏បានបង្កើតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៃខេត្តព្រះសីហនុ និងកំពុងសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង នៃស្រុកស្រែអំបិល ខេត្តកោះកុង ផងដែរ។  លោកតំណាងក្រុមហ៊ុន បានបញ្ជាក់ថា ផលិតផលស្បែកសត្វ និងគ្រឿងសង្ហារឹមធ្វើពីស្បែកសត្វ នេះ ភាគច្រើនគឺនាំចេញទៅលក់នៅតំបន់អឺរ៉ុប ហើយផលិតផលស្បែកសត្វនេះគឺ មានវត្ថុធាតុដើមជាស្បែកយកមកពីប្រទេសអ៊ីតាលី (ស្បែកសត្វលេខ១) និងប្រភេទលេខ២ គឺផលិតក្នុងប្រទេសចិន ក្នុងនោះរោងចក្រ និងបុគ្គលិកជំនាញ ក៏នឹងបញ្ជូនទៅធ្វើការនៅតំបន់សេដ្ចកិច្ចពិសេសខេត្តព្រះសីហនុ និងតំបន់សេដ្ចកិច្ចពិសេសចេជាង ខេត្តកោះកុងផងដែរ ដែលក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង នឹងមានរៀបចំរោងចក្រជាច្រើន ដែលអាចទាញស្រូបកម្លាំងពលកម្មប្រមាណ១ម៉ឺននាក់ សម្រាប់ជំហានទី១ និងកើនដល់៥ម៉ឺននាក់សម្រាប់ពេលអនាគត ។ លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត និងជាប្រធានប្រតិភូ ក៏បានបញ្ជាក់ផងដែរថា លោកសាទរចំពោះការវិនិយោគរបស់ក្រុមហ៊ុន KASEN Group ដែលជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចប្រទេសកម្ពុជា និងបង្កើតការងារសម្រាប់ពលករទាំងក្នុងខេត្ត និងក្រៅខេត្ត ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសចេជាង គឺមានហេដ្ឋារចនាសម្ព័ន្ធល្អ ទាំងប្រព័ន្ធទឹក ភ្លើង និងការគ្រប់គ្រងសំរាម ព្រោះសំរាមនឹងត្រូវបានបំប្លែងជាថាមពលអគ្គិសនីវិញផងដែរ។
ថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ May 13, 2024

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/12/2025

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដឹកនាំមន្រ្តីពាក់ព័ន្ធក្រោមឱវាទចូលរួមកិច្ចប្រជុំការងារសុខាភិបាល ជាមួយក្រុមការងារគ្រូពេទ្យ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដឹកនាំដោយ លោកវេជ្ជបណ្ឌិត សួន សាមិត្ត ដែលជាមន្ទីរពេទ្យសម័្ពន្ធមេត្រីភាពជាមួយមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

  • មន្ទីរធម្មការ និងសាសនា/
    14/12/2025

    ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានចង្អុលបង្ហាញលោកប្រធានមន្ទីរនិងចាត់លោកអនុប្រធានមន្ទីរនិងមន្ត្រីក្រោមឪវាទចុះសួរសុខទុក្ខព្រះសង្ឃដែលបានជម្លៀសព្រះកាយសរុបចំនួន១២៤អង្គ មកពីវត្តចំនួន៧វត្តក្នុងនោះគណៈមហានិកាយ ៦វត្ត និងគណៈធម្មយុត្តិចំនួន១វត្ត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/12/2025

    លោក ឌិន សុខា អនុប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ និងកញ្ញា ឡេង គឹមសួ ប្រធានផ្នែកចត្តាឡីស័កច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី”ការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាក្នុងខេត្តកោះកុង”  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក នៃ ព្រហស្បត្តិសារឹទ្ធ ម្ចាស់ដេប៉ូលក់គ្រឿងសំណង់រស្មីអង្គរ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/12/2025

    ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិចាំយាមមានសភាពតានតឹងក្រុមការងារចត្តាឡីស័កមិនបានទៅប្រចាំការនៅព្រំដែនទេមានប្រជាជនកំពុងនៅទីសុវត្ថិភាពក្នុងខេត្តកោះកុងសរុប ៥៩៦៣នាក់(ស្រី២៥០៥)ពិនិត្យសុខភាពជូនប្រជាជនសរុប ៨៦៩នាក់ (ស្រី ៥៥៦)ការរងរបួសដោយការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ សរុបចំនួន ១០ នាក់(ស្រី០៣)របួសស្រាលសរុប ៩ នាក់(ស្រី៣) និងមានស្លាប់១ នាក់ ភេទប្រុស ដោយគ្រោះថ្នាក់ចរាចរណ៍។

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក វ៉ើ ដាយ៉ា និងភរិយា ព្រមទាំងបុត្រ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក