រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ឧត្ដមសេនីយ៍​ត្រី​ ឃឹម​ សាណេ ស្នងការ​រង​ ផែនការ​ងារ​ព្រហ្មទណ្ឌ​​ តំណាង​លោក​លោកឧត្តមសេនីយ៍ទោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​​ បានដឹកនាំ​កងកម្លាំងនគរបាល​ស្នងការដ្ឋានគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

លោក​ឧត្ដមសេនីយ៍​ត្រី​ ឃឹម​ សាណេ ស្នងការ​រង​ ផែនការ​ងារ​ព្រហ្មទណ្ឌ​​ តំណាង​លោក​លោកឧត្តមសេនីយ៍ទោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​​ បានដឹកនាំ​កងកម្លាំងនគរបាល​ស្នងការដ្ឋានគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា​។
​នៅ​ក្នុង​នោះដែរ​ លោកឧត្តម​សេនីយ៍​ត្រីស្នងការ​រង បាន​លេីក​ឡេីង​នូវ​ចំណុច​សំខាន់​មួយ​ចំនួន​ ​សម្រាប់​អនុវត្ត​មាន៖
-លេីក​សសេីរ​ដល់​កងកម្លាំង​ ដែល​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ការងារ​បាន​យ៉ាង​ល្អ​នៅ​សប្តាហ៍​មុន
-ការពង្រឹង​វេន​ប្រចាំ​បញ្ជា​ប្រចាំ​ថ្ងៃ​
-ពង្រឹងអនុវត្ត​​វិន័យ​ ៨៧៣​ ប្រក.​ របស់​កងកម្លាំង​នគរបាល​ជាតិ​
-ផ្សព្វផ្សាយ​សេចក្ដី​ណែនាំ​លេខ​ ០០៧​ សណន​ របស់​ក្រសួង​មហាផ្ទៃ​ ស្តីពី​ការ​ស្លៀកពាក់​ឯកសណ្ឋាន​ និង​ការ​ប្រេីស្លាក​សញ្ញា​នគរបាល​ជាតិ​
-ណែរនាំ​ដល់​កងកម្លាំង​ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ទាំង​អស់​គ្នា​
-រំលឹក​អំពី​ការការពាររក្សា​សន្តិសុខ​ សុវត្ថិភាព​ ទូទាំង​ខេត្ត​អោយ​បាន​ល្អ​ប្រសើរ​
​-ការ​ធ្វើ​អនាម័យ​ ទាំង​ក្នុង​ និងក្រៅ​បរិវេណ​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​។
ថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ May 13, 2024

អត្ថបទទាក់ទង