លោកវរសេនីយ៍ឯក ប្រាក់ យន្ត មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកោះកុង រួមទាំងថ្នាក់ដឹកនាំ នាយទាហានជំនាញ បានចួលរួមប្រជុំប្រចាំសប្តាហ៍ តាមរយៈវីដេអូបញ្ជូនរូបភាព និងសំលេង (zoom) ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ នៅអគារប្រជុំប៊ុន លើត។
ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ បានដាក់ចេញនៅទិសដៅសម្រាប់អនុវត្តបន្ត ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព ដែលជាទ្រព្យសម្បត្តិមហាសាល និងចូលរួមការពារបូរណភាពដែនដី .និងសហការជួយសង្រ្គោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។
ថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ May 13, 2024