/ / /

កិច្ចប្រជុំពិគ្រោះយោបល់អំពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញលើគម្រោងអភិវឌ្ឍន៍រមនីយដ្ឋានកោះស្មាច់

កិច្ចប្រជុំពិគ្រោះយោបល់អំពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញលើគម្រោងអភិវឌ្ឍន៍រមនីយដ្ឋានកោះស្មាច់

រដ្ឋបាលខេត្តកោះកុង៖ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញលើគម្រោងអភិវឌ្ឍន៍រមនីយដ្ឋានកោះស្មាច់ ដែលស្ថិតនៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។

លោក សុខ សុទ្ធី បានថ្លែងអំណរគុណ និងគាំទ្រដល់គម្រោងវិនិយោគនេះ និងបានស្នើឱ្យក្រុមហ៊ុនគិតគូរ និងកែសម្រួលនូវអ្វីដែលក្រុមការងារបានលើកឡើងក្នុងកិច្ចប្រជុំនេះ។ ទន្ទឹមនឹង លោកបានស្នើសុំឱ្យក្រុមហ៊ុនជួយនូវ ឡដុតសំរាមចំនួន ១ ដល់រដ្ឋបាលស្រុកគិរីសាគរ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងសំណល់រឹង សំរាម។

សូមជម្រាបថាគម្រោងអភិវឌ្ឍន៍កោះស្មាច់នេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Koh Smach Island Resort Developments Co., Ltd ក្នុងទុនវិនិយោគចំនួន ៦២,០០០,០០០ ដុល្លារ ដោយមានកិច្ចសន្យា ៥០ ឆ្នាំ លើផ្ទៃដីទំហំ ១៦០ ហិកតា (ទំហំកោះស្មាច់ទាំងមូល ៣១៥,៨៤ ហិកតា)។ បន្ថែមពីលើនេះ ព្រៃបៃតង ៦០% នៃផ្ទៃដីកោះសរុបនឹងត្រូវបានរក្សាទុក ដើម្បីជាការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកសម្រាកលំហែកាយ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/09/2026

    រដ្ឋបាលឃុំកោះស្ដេច បានបើកកិច្ចប្រជុំផ្សព្វផ្សាយ គោលការណ៍ណែនាំ ស្តីពី ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតប​នឹងគ្រោះអាសន្នរបស់រាជរដ្ឋាភិបាល​ ដើម្បី ជួយសម្រាលបន្ទុកចំណាយគ្រួសារក្រីក្រ គ្រួសារងាយរង ហានិភ័យ និងអ្នកប្រកបរបររត់ម៉ូតូកង់បី

  • ហេង គីមឆន/
    14/09/2026

    ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារស លោក អ៊ូច ម៉ុន

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/09/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស បានបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋចំនួន ៥នាក់ ស្រី ៣នាក់

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/09/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានឧបត្ថម្ភដល់​គ្រួសារលោកយាយឈ្មោះ ទីន អេម ដែលជាជនចាស់ជរានៅក្នុងភូមិសំរុងតាកែវ

  • រដ្ឋបាលស្រុកកោះកុង/
    14/09/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោកលោកស្រីក្រុមប្រឹក្សាឃុំ ផ្សព្វផ្សាយ ស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាល ជូនដល់គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នកប្រកបរត់ម៉ូតូកង់បី ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័ន្ធឥន្ធនៈ ដល់ប្រជាពលរដ្ឋក្នុងឃុំត្រពាំងរូង នៅសាលាឃុំត្រពាំងរូង ។

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/09/2026

    រដ្ឋបាលឃុំកោះស្ដេច បានធ្វេីសំបុត្រកំណេីតកុមារ ឈ្មោះ រស់ សំណាង រយ:ពេល ១ម៉ោង ៣០ នាទី ហេីយបានបញ្ជូលក្នុងប័ណ្ណសមធម៌ និងចុះកញ្ចប់គ្រួសារគោលជូនប្រជាពលរដ្ឋមកពី ភូមិពាមកាយ