/ / /

លោកស្រី ហួន ច័ន្ទមូលី អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បរិច្ចាគថវិកាចំនួន ៨ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤

លោកស្រី ហួន ច័ន្ទមូលី អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បរិច្ចាគថវិកាចំនួន ៨ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤ …!!

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្រី ហួន ច័ន្ទមូលី អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បរិច្ចាគថវិកាចំនួន ៨ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤ ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង សូមអំពាវនាវចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សូមបន្តចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមានធនធាន និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ប្រកបដោយបរិយាប័ន្ន។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង មានក្រុមប្រចាំការទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារៈ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះ នៅទីស្នាក់ការសាខា ។ ឬអាចទំនាក់ទំនងលេខទូរស័ព្ទដូចខាងក្រោម៖
១. លោកជំទាវ មិថុនា ភូថង ៖016 94 7777
២. ឯកឧត្តម លី សារ៉េត ៖097 737 6576

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    08/02/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានសហការជាមួយ ព្រះតេជគុណ បណ្ឌិត ថុល សុវណ្ណ សាស្ត្រាចារ្យផ្នែកទស្សនវិជ្ជានៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជ និងជាព្រះចៅអធិការវត្តព្រៃស្លា និងព្រះមន្ត្រីសង្ឃវត្ត បានដឹកនាំយកទេយ្យទានរបស់ពុទ្ធបរិស័ទវត្តព្រៃស្លា ដើម្បីជូនកងទ័ពសមរភូមិជួរមុខ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    08/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមពិធីបុណ្យសពប្រជាពលរដ្ឋក្រីក្រ ឈ្មោះ ខាត់ កុសល អាយុ ៤៩ឆ្នាំ មូលហេតុស្លាប់ (រលាកក្រពះ និងពោះវៀន)

  • រដ្ឋបាលស្រុកថ្មបាំង/
    07/02/2026

    លោក វ៉ាន់ ជន មេភូមិគគីរជ្រុំ និង លោកស្រី មេភូមិត្រពាំងឈើត្រាវ បានចុះដាក់បង្គោលសូឡាតាមដងផ្លូវដែលខាងគម្រោងរេដបូកបានឧបត្ថម្ភចំនួន ២០ បង្គោល ដើម្បីដាក់តាមដងផ្លូវក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច សូមថ្លែងអំណរអរគុណដល់លោក សយ សុវណ្ណ ស្មៀនឃុំតានូន និងភរិយា ដែលបានឧបត្ថម្ភថវិកាចំនួន ២៥ដុល្លា សម្រាប់ឧបត្ថម្ភជូនលោក សាយ ហេង មេឃុំកោះស្ដេច ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានភ្នំពេញ

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច សូមថ្លែងអំណរអរគុណដល់ក្រុមប្រឹក្សាឃុំភ្ញីមាស មន្ត្រីភូមិ និងនាយប៉ុស្តិ៍រដ្ឋបាលភ្ញីមាស ដែលបានកៀគរថវិកាសរុបចំនួន ៨១០,០០០រៀល សម្រាប់ឧបត្ថម្ភជូនលោក សាយ ហេង មេឃុំកោះស្ដេច ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានភ្នំពេញ តាមរយៈលោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមកិច្ចប្រជុំបង្កេីតគណ:កម្មាធិការ សាងសង់សាលារៀនបឋមហ៊ុនសែនកោះស្ដេច​ ជាមួយក្រុមការងារក្រសួងអប់រំ​ យុវជន​ និងកីឡា