/ / /

គ្រួសាររស់នៅជាមួយមេរោគអេដស៍ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុងសាខា

គ្រួសាររស់នៅជាមួយមេរោគអេដស៍ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុងសាខា កក្រក ខេត្តកោះកុង៖
នៅព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់ឱ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយក្រុមបណ្តាញទទួលបន្ទុកការងារអេដស៍ បានផ្តល់អំណោយ មនុស្សធម៌ និងសាកសួរសុខទុក្ខពីសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ដល់គ្រួសាររស់នៅជាមួយមេរោគអេដស៍ ចំនួន០១នាក់ រស់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ក្នុងឱកាសនោះលោកនាយកសាខា បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសចាស់ជរា ស្ត្រីទើបសម្រាល គ្រួសាររស់នៅជាមួយមេរោគអេដស៍ ងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាមួយគ្នានេះក្រុមការងារក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ គ្រោះមហន្តរាយធម្មជាតិ ដើម្បីសុភមង្គលក្នុងក្រុមគ្រួសារ។

សម្ភារដែលផ្តល់សាខាប្រគល់ជូនរួមមាន៖ អង្ករ ២៥គក្រ មី១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស ព្រមទាំងថវិកាចំនួន៦ម៉ឺនរៀលផងដែរ ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    24/02/2026

    រដ្ឋបាលឃុំឫស្សីជ្រុំ បានរៀបចំកិច្ចប្រជុំ គណ:កម្មាធិការកិច្ចការនារី និងកុមារលើកទី៤៤ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងប្រជុំក្រុមប្រឹក្សាឃុំ។ក្រោមអធិបតីភាពលោក ផង់ សុផាន់ណា ជាប្រធានគណ:កម្មាធិការកិច្ចការនារី និងកុមារ និងជាមេឃុំឫស្សីជ្រុំ។

  • រដ្ឋបាលស្រុកថ្មបាំង/
    23/02/2026

    លោក ម៉ឹង សុភា មេឃុំជីផាតបានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៤៤អាណត្តិទី៥ ប្រចាំខែកុម្ភៈឆ្នាំ ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះពិនិត្យមេីលវឌ្ឍនភាពការសាងសង់អគារមត្តេយ្យព្រែកស្មាច់​ ០១ខ្នង​ មានចំនួន​ ០៣បន្ទប់​ ស្ថិតនៅភូមិព្រែកស្មាច់​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានបញ្ចូលឈ្មោះកូនទៅក្នុងប័ណ្ណសមធម៌របស់ម្ដាយ​ និងធ្វេីកញ្ចប់មានផ្ទៃពោះ​ ដេីម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារធ្វេីចម្រឹងសំណាញ់ដែកដាក់ជំនួសវិញ​ ដេីម្បីមានភាពងាយស្រួលសម្អាតនៅពេលកកស្ទះ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ និងភ្ញៀវទេសចរណ៍ងាយស្រួលធ្វេីដំណេីរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយសេចក្តីណែនាំ លេខ០០៤/២៦ ស ណ ន ចុះនៅថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆាំ្ន២០២៦ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីវិធានការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គីភ័យដាយថាហេតុ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម