រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាននៃមន្ទីរបរិស្ថាន បានបើកវគ្គអប់រំខ្លីស្ដីពី «មេត្រីភាពបរិស្ថាន» ជូនដល់មន្ត្រីបុគ្គលិក និងក្រុមគ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត

ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាននៃមន្ទីរបរិស្ថាន បានធ្វើការសហការជាមួយមន្ទីរពេទ្យបង្អែកខេត្ត បើកវគ្គអប់រំខ្លីស្ដីពី មេត្រីភាពបរិស្ថាន ជូនដល់មន្ត្រីបុគ្គលិក និងក្រុមគ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមការងារក៏បាន ផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាសថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស្ទិកទេ» ជូនដល់មន្ត្រីបុគ្គលិក និងក្រុមគ្រូពេទ្យផងដែរ។

អត្ថបទទាក់ទង