លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកស្រី ហ៊ីម សោភ័ណនាយករដ្ឋបាលក្រុង និងលោក លោកស្រីចៅសង្កាត់ ព្រមទាំងស្មៀនទាំងបីសង្កាត់ បានអញ្ជើញចូលរួម កិច្ចប្រជុំបើកការងារសវនកម្ម សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ឯម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលមហាស្រពខេត្តកោះកុង ។
វេលាម៉ោង ៨៖៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤
May 9, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






