/ / /

លោក សរ ជឿន ក្រុមហ៊ុន GREENRICH Group Co ,LTD បរិច្ចាគថវិកាចំនួន ១៥០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤

លោក សរ ជឿន ក្រុមហ៊ុន GREENRICH Group Co ,LTD បរិច្ចាគថវិកាចំនួន ១៥០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤ …!!

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក សរ ជឿន ក្រុមហ៊ុន GREENRICH Group Co ,LTD បរិច្ចាគថវិកាចំនួន ១៥០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤ ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង សូមអំពាវនាវចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សូមបន្តចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមានធនធាន និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ប្រកបដោយបរិយាប័ន្ន។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង មានក្រុមប្រចាំការទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារៈ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះ នៅទីស្នាក់ការសាខា ។ ឬអាចទំនាក់ទំនងលេខទូរស័ព្ទដូចខាងក្រោម៖
១. លោកជំទាវ មិថុនា ភូថង ៖016 94 7777
២. ឯកឧត្តម លី សារ៉េត ៖097 737 6576

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    28/07/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកោះកុង បានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនថ្នាក់ដឹកនាំ និងក្រុមការងារ នៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់

  • ហេង គីមឆន/
    28/07/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ និងមន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងស្នើសូមអាជ្ញបណ្ណទេសចរណ៍ថ្មី មួយកន្លែង(ផ្ទះសំណាក់ ទ្រីវល្ល៍ សោភ័ណ្ឌ) មានទីតាំងនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង

  • ហេង គីមឆន/
    28/07/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឈៀ ស៊ីដារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា អគ្គលេខាធិការរង អ.ន.ក ក្នុងពិធីវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនថ្នាក់ដឹកនាំ និងក្រុមការងារ នៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់

  • ហេង គីមឆន/
    28/07/2026

    នៅសាលាបឋមសិក្សាទីរួមខេត្ត កម្លាំងផ្នែកជំនាញ នៃអធិដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុច ដល់ប្អូនៗសិស្សានុសិស្ស

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/07/2026

    លោក ខេង គង់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាស្តីពីការដំឡើងឋានន្តរស័ក្ត និងថ្នាក់ ជូនមន្ត្រីរាជការ និងបុគ្គលិកអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកបូទុមសាគរ សម្រាប់ឆ្នាំ ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/07/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីរដ្ឋ បាលស្រុក អាជ្ញាធរឃុំ ភូមិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមទិវា (កម្ពុជាស្អាតខ្មែរធ្វើបាន) នៅមុខផ្សារភូមិថ្មី ភូមិចាំយាម ឃុំប៉ាក់ខ្លង