/ / /

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យសំណើរបស់ប្រជាពលរដ្ឋស្នើសូមទប់ស្កាត់ការចុះបញ្ជីដី ចេញប័ណ្ណកម្មសិទ្ធិដីមួយកន្លែង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យសំណើរបស់ប្រជាពលរដ្ឋស្នើសូមទប់ស្កាត់ការចុះបញ្ជីដី ចេញប័ណ្ណកម្មសិទ្ធិដីមួយកន្លែង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យលើសំណើរបស់ប្រជាពលរដ្ឋឈ្មោះ ខៀវ ហុង ដែលស្នើសូមអន្តរាគមន៍ទប់ស្កាត់ការចុះបញ្ជីដី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីមួយកន្លែង ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ តាមរយៈកិច្ចប្រជុំពិភាក្សា និងការពិនិត្យផែនទីទីតាំងដីឃើញថា ទីតាំងដីដែលឈ្មោះ ខៀវ ហុង ស្នើសូមទប់ស្កាត់ការចុះបញ្ជី និងចេញប័ណ្ណ មានទំហំប្រហែល ៦៣០ហិកតា គឺជាដីរដ្ឋ ស្ថិតនៅក្នុងតំបន់កាត់ឆ្វៀលដោយអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។
តាមរយៈកិច្ចប្រជុំនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត តំណាងរដ្ឋបាលខេត្តកោះកុង បានបង្ហាញពីចំណាត់ការរបស់រដ្ឋបាលខេត្តជូនអង្គប្រជុំជ្រាប ហើយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានឯកភាព ដូចខាងក្រោម៖
១-ឱ្យលោកមេឃុំដងពែង ឱ្យមោឃភាពលិខិតរបស់រដ្ឋបាលឃុំដែលបានបញ្ជាក់ដីធ្លី (ដីក្នុងទីតាំងខាងលើ) ជូនប្រជាពលរដ្ឋ ព្រោះដីនេះជាដីរដ្ឋ
២-ឱ្យរដ្ឋបាលឃុំដងពែង និងស្រុកស្រែអំបិល ត្រូវចាត់វិធានការ ការពារ ទប់ស្កាត់ការលួចឈូសឆាយ ទន្ទ្រានកាន់កាប់ដីនេះ និងគ្រប់ទីតាំងដីរដ្ឋ
៣-រដ្ឋបាលខេត្តនឹងចេញសេចក្តីសម្រេច រក្សាទុកដីនេះជាដីរដ្ឋគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង លើកលែងតែដីដែលបានចេញប័ណ្ណកម្មសិទ្ធិរួចរាល់ និងដីដែលបានវាស់វែងដោយ បប០១។
ថ្ងៃពុធ ១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ May 8, 2024

អត្ថបទផ្សេងទៀត

  • មន្ទីរផែនការ/
    16/12/2025

    លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ របស់គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពី ប្រជាជននិងអភិវឌ្ឍន៍ ដើម្បីឆ្លើយតបនិងកម្មវិធីសកម្មភាព និងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ

  • រដ្ឋបាលស្រុកគិរីសាគរ/
    16/12/2025

    រដ្ឋបាលឃុំភ្ញីមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក លឹម ស៊ីណាក់ និងភរិយា ដែលបានឧបត្ថម្ភអង្ករចំនួន៥បាវ ក្នុង១បាវ៥០គីឡូក្រាម ទឹកបរិសុទ្ធ២០យួរ គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា២០០,០០០៛ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកថ្មបាំង/
    16/12/2025

    កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រឡាយ បានចេញល្បាតនៅក្នុងមូលដ្ឋាន ចែកខិតិប័ណ្ណផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំណុច២លើក និងសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ១ប័ណ្ណតាមខ្នងផ្ទះ

  • រដ្ឋបាលស្រុកគិរីសាគរ/
    16/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំក្រុមការងារឃុំ រួមមានសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិក ភូមិ ចុះតាមខ្នងផ្ទះដើម្បីអំពាវនាវដល់បងប្អូនអាជីវករ និងសប្បុរសជននានា ដើម្បីជួយឧបត្ថម្ភគាំទ្រ ផ្ដល់ជាសម្ភារៈ និងថវិកា សម្រាប់យកមកផ្គត់ផ្គង់ ជនភៀសសឹក និងកងកម្លាំងប្រដាប់អាវុធឈរជើងនៅសមរភូមិ ព្រមទាំងកម្លាំងយាមល្បាតប្រចាំការនៅសាលាឃុំ ដើម្បីក្ដាប់សភាពការណ៍នៅតាមបន្ទាត់ព្រំដែន

  • រដ្ឋបាលស្រុកគិរីសាគរ/
    16/12/2025

    រដ្ឋបាលឃុំភ្ញីមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី ស៊ូ ណារី និងស្វាមី បានឧបត្ថម្ភអង្ករ១បាវ៥០គីឡូក្រាម ត្រីខកំប៉ុង១ដុំ និងថវិកា២០,០០០៛ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកគិរីសាគរ/
    16/12/2025

    រដ្ឋបាលឃុំភ្ញីមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ឡា គុណ និងភរិយា បានឧបត្ថម្ភអង្ករ១បាវ៥០គីឡូក្រាម ទឹកបរិសុទ្ធ១០យួរ និងសម្ភារៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក