រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញដឹកនាំ កិច្ចប្រជុំ បូកសរុបតម្រូវការអទិភាព កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងខេមរភូមិន្ទ (២០២៥-២០២៧)

លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញដឹកនាំ កិច្ចប្រជុំ បូកសរុបតម្រូវការអទិភាព កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងខេមរភូមិន្ទ (២០២៥-២០២៧) ។ សមាសភាពអញ្ជើញចូលរួមមានប្រធានការិយាល័យ និងអង្គភាព ព្រមទាំងតំណាងសង្កាត់ទាំងបី ដែលជាសមាជិកក្រុមការងារកសាងផែនការក្រុង។ កិច្ចប្រជុំប្រព្រឹត្តទៅនេសាប្រជុំសាលាក្រុងខេមរភូមិន្ទ ។
វេលាម៉ោង ៨៖០០ នាទីព្រឹក ថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង