រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់មានជ័យ ឧត្ថម្ភធុងសម្រាមសម្រាប់ដាក់សំណល់ផ្លាស្ទិកដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់មានជ័យ អមដំណើរដោយចៅសង្កាត់រង និងមន្ត្រីក្រោមឱវាទ បានឧត្ថម្ភនិងប្រគល់ជូននូវធុងដាក់សំណល់ផ្លាស្ទិក (សំបកដប កំប៉ុង…) ចំនួន៣ ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមនៅក្នុងមន្ទីរពេទ្យ ដែលជាការចូលរួមចំណែកក្នុងការអនុវត្តមេត្រីភាពបរិស្ថាន និងយុទ្ធសាស្ត្រ3R នៅក្នុងមន្ទីរពេទ្យ។

ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី/បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីចៅសង្កាត់ និងមន្ត្រីក្រោមឱវាទ ព្រមទាំងក្រុមគ្រួសារ សូមបួងសួងដល់បារមីនៃវត្ថុស័ក្តិសិទ្ធទាំងឡាយ និងទេវតាឆ្នាំថ្មីប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខជូនចំពោះលោក លោកស្រី ជាម្ចាស់អំណោយ និងក្រុមគ្រួសារទទួលជោគជ័យគ្រប់ភារកិច្ច ព្រមទាំងជួបប្រទះនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទទាក់ទង