រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាលើករណីដី ១ កន្លែងទំហំ ១០ ០០០ ម៉ែត្រក្រឡា ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានបំពេញបែបបទនីតិវិធីស្នើសូមចុះបញ្ជីដីរដ្ឋមានលក្ខណៈជាប្រព័ន្ធរួចរាល់ និងកំពុងស្នើសូមធ្វើបណ្ណកម្មសិទ្ធិ

បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាលើករណីដី ១ កន្លែងទំហំ ១០ ០០០ ម៉ែត្រក្រឡា ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានបំពេញបែបបទនីតិវិធីស្នើសូមចុះបញ្ជីដីរដ្ឋមានលក្ខណៈជាប្រព័ន្ធរួចរាល់ និងកំពុងស្នើសូមធ្វើបណ្ណកម្មសិទ្ធិ ដោយបច្ចុប្បន្ន អង្គភាពជំនាញបានរៀបចំកំណត់ហេតុវាស់វែងគណនាទំហំដីជាក់ស្តែងតាមបច្ចេកវិទ្យាថ្មី ឃើញថាមានការប្រែប្រួលទំហំដីពី ១០ ០០០ ម៉ែត្រក្រឡា កើនទៅ ១៥ ៣៤១ ម៉ែត្រក្រឡា ក្រោយពីកាត់ចំណីផ្លូវសាធារណៈ។
ថ្ងៃចន្ទ ១៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ May 6, 2024

អត្ថបទទាក់ទង