/ / /

លោកស្រី សៀង សុភា ភរិយា លោកជា ហេង អនុប្រធានរតនាគារ ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ៥០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤

លោកស្រី សៀង សុភា ភរិយា លោកជា ហេង អនុប្រធានរតនាគារ ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ៥០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤ …!!

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្រី សៀង សុភា ភរិយា លោកជា ហេង អនុប្រធានរតនាគារ ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ៥០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤ ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង សូមអំពាវនាវចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សូមបន្តចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមានធនធាន និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ប្រកបដោយបរិយាប័ន្ន។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង មានក្រុមប្រចាំការទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារៈ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះ នៅទីស្នាក់ការសាខា ។ ឬអាចទំនាក់ទំនងលេខទូរស័ព្ទដូចខាងក្រោម៖
១. លោកជំទាវ មិថុនា ភូថង ៖016 94 7777
២. ឯកឧត្តម លី សារ៉េត ៖097 737 6576
៣.លោក ឈួន យ៉ាដា ៖ 016 329 787 ,097 827 10 44

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    20/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចុះសិក្សាផ្លូវ និងរៀបចំរណ្តៅដីបន្ថែមសម្រាប់ចាក់សំរាមក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ដែលមានទីតាំងស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    20/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងសាងសង់ផ្លូវបេតុងចំនួន ១ខ្សែ និងរង្វង់មូល ១កន្លែង ប្រើប្រាស់មូលនិធិឃុំពាមក្រសោប ឆ្នាំ២០២៥

  • ហេង គីមឆន/
    20/03/2026

    ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានឆ្លៀតឱកាសដ៏មានតម្លៃ​ អញ្ជេីញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​​ និង​ផ្តល់​វិទ្យុ​ទាក់ទង​ ដល់​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បូទុមសាគរ

  • ហេង គីមឆន/
    20/03/2026

    សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    20/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មការសុរិយោដីថ្នាក់ជាតិ

  • រដ្ឋបាលស្រុកកោះកុង/
    19/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី’’គនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា’’