រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកកោះកុង រៀបចំវគ្គបណ្តុះបណ្តាល ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម

ស្រុកកោះកុង៖ ថ្ងៃព្រហស្បតិ៍ ៩ រោច ខែចេត្រ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកោះកុង  បានរៀបចំ​វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញដល់មន្រ្តីបង្គោលថ្នាក់ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម ក្រោមអធិបតីភាពលោក សេង ដារ៉ា នាយករងរដ្ឋបាលខេត្តកោះកុង លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោកស្រី អ៉ិន សុភី អភិបាលរងស្រុកកោះកុង ដែលរៀបចំរដ្ឋបាលខេត្តកោះកុង នៅសាលប្រជុំ​សាលាស្រុកកោះកុង​។​

សមាសភាពចូលរួម​ក្រុមការងារ​ថ្នាក់ខេត្ត នាយករង​សាលាស្រុក ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុកកោះកុង មេឃុំ ស្មៀនឃុំទាំងទាំង៤ និងនាយកសាលាបឋមសិក្សានៅក្នុងស្រុកកោះកុង

ផែនការអនុវត្តគណនេយ្យភាពសង្គម(ផ.អ.គ.ស) ដែលចែកចេញជា ២ដំណាក់កាល ដូចខាងក្រោម៖
ដំណាក់កាលទី១(២០១៦-២០១៨) ដែលមានសមាសភាគសំខាន់ៗចំនួន ៤រួមមាន៖
១/ការទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា
២/ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ
៣/ការសម្របសម្រួល និងពង្រឹងសមត្ថភាព
៤/ការប្រមូលមេរៀន បទពិសោធន៍ និងការត្រួតពិនិត្យតាមដាន

ដំណាក់កាលទី២(២០១៩-២០២៣) ដែលមានសមាសភាគសំខាន់ៗចំនួន ៥រួមមាន៖
១/តម្លាភាព ភាពងាយទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា
២/ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ
៣/ការអនុវត្តផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម
៤/ការបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព និងការទំនាក់ទំនង
៥/ការគ្រប់គ្រង ត្រួតពិនិត្យតាមដាន និងវាយតម្លៃ

អត្ថបទទាក់ទង