ក្រោយពីទទួលដំណឹងពីបងប្អូនប្រជាពលរដ្ឋ
ថាទឹកឡេីងលិចភូមិកោះប៉ោកាលពីវេលាម៉ោង១២ រំលងអាធ្រាតមក លោក ហាក់ ឡេង អភិបាល
នៃគណៈអភិបាលស្រុកមណ្ឌលសីមា លោកមេឃុំប៉ាក់ខ្លង និងក្រុមការងារ
បានចុះសាកសួរសុខទុក្ខនិងពិនិត្យមេីលពីស្ថានភាពជំនន់ទឹកភ្លៀង
ដែលបណ្ដាលអោយលិចផ្ទះបងប្អូនប្រជាពលរដ្ឋនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង
ប៉ះពាល់ដល់ ស្ពាន វត្ត សាលារៀន ផ្ទះសំបែងប្រជាពលរដ្ឋ ហើយលោកអភិបាលស្រុក
អំពាវនាវអោយបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់
ដេីម្បីរកទីទួលមានសុវត្ថិភាពប្រសិនបេីទឹកនៅបន្តឡេីង។
ថ្ងៃសៅរ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ August 10, 2019
![](https://asset.cambodia.gov.kh/provincial/sites/12/2019/08/67834224_1478199608985181_2111504457853304832_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2019/08/67832904_1478199358985206_4074190240225427456_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2019/08/67813641_1478199398985202_4054924958260789248_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2019/08/67875060_1478199432318532_7442617869390577664_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2019/08/67875923_1478199315651877_8714657594712522752_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2019/08/67875923_1478199315651877_8714657594712522752_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2019/08/68374568_1478199165651892_9030043356859727872_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2019/08/68623797_1478199532318522_2759468379751317504_n.jpg)