លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយលោកស្នងការរង និងនាយរងការិយាល័យជំនាញពាក់ព័ន្ធ ចុះផ្តល់បទពិសោធន៍ការងារជំនាញ ដល់អធិការដ្ឋាននគរបាលស្រុកកោះកុង ដោយមានកម្លាំងចូលរួមចំនួន ២៥នាក់ ស្រី ០៤នាក់។
ក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ទោស្នងការ បានជួបសំណេះសំណាលសួរសុខទុក្ខ និងមានប្រសាសន៍ផ្តាំផ្ញើរការងារមួយចំនួន ដល់កងកម្លាំង ដេីម្បីយកទៅអនុវត្តន៍ ទទួលបានលទ្ធផលល្អក្នុងការបំពេញភារកិច្ចការងារប្រចាំថ្ងៃ ។
ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ April 30, 2024

