/ / /

លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាល ស្រុកមណ្ឌលសីមា បរិច្ចាគថវិកាចំនួន ១០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤

លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាល ស្រុកមណ្ឌលសីមា បរិច្ចាគថវិកាចំនួន ១០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤ …!!

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាល ស្រុកមណ្ឌលសីមា បរិច្ចាគថវិកាចំនួន ១០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤ ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង សូមអំពាវនាវចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សូមបន្តចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមានធនធាន និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ប្រកបដោយបរិយាប័ន្ន។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង មានក្រុមប្រចាំការទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារៈ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះ នៅទីស្នាក់ការសាខា ។ ឬអាចទំនាក់ទំនងលេខទូរស័ព្ទដូចខាងក្រោម៖
១. លោកជំទាវ មិថុនា ភូថង ៖016 94 7777
២. ឯកឧត្តម លី សារ៉េត ៖097 737 6576
៣.លោក ឈួន យ៉ាដា ៖ 016 329 787 ,097 827 10 44

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    26/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រីចំនួន ០១រូប ចូលរួមវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ស្ដីពី ” វិធីសាស្រ្តវិភាគ និងចងក្រងសូចនាករស្ថិតិសុខាភិបាល ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS ” ដល់មន្ត្រីនៃមន្ទីរផែនការ និងមន្ត្រីមកពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត

  • មន្ទីររ៉ែ និងថាមពល/
    26/06/2026

    លោក ធុច នាង អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង តំណាងលោកប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកកោះកុង/
    26/06/2026

    លោក​ សាង​ ស៉ីណេត អភិបាលរងស្រុក​កោះកុង​ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត និងអាវុធវិទ្យុសកម្ម 

  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/
    26/06/2026

    តាមការចាត់តាំងរបស់លោកប្រធានមន្ទីរ លោក ឈិន ផាន់ណែត អនុប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាននៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមជាមួយក្រុមការងារលេខាធិការដ្ឋាននៃមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចុះវាយតំលៃសមិទ្ធកម្មប្រចាំឆ្នាំ2026 នៅសាលាស្រុកកោះកុង។

  • ហេង គីមឆន/
    26/06/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត និងអាវុធវិទ្យុសកម្ម

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/06/2026

    លោក អ៉ិន ញឿន នាយករងរដ្ឋបាលសាលាស្រុកមណ្ឌលសីមា លោក ឃួន គឹមសុង អនុប្រធានការិ.ក.ធ.ប ស្រុក សហការជាមួយអាជ្ញាធរឃុំប៉ាក់ខ្លង និងលោកមេភូមិនាងកុក បានចុះពិនិត្យទីតាំងទទួលទិញ និងលក់ផលនេសាទ សន្និធិគ្រឿងសមុទ្រ របស់ឈ្មោះ ឡាំង ហួត និងឈ្មោះ គាម សុភ័ក្ត្រ ស្ថិតនៅ ភូមិនាងកុក ឃុំប៉ាក់ខ្លង