/ / /

លោក ណយ ឡេង មេឃុំ និងជាប្រធានក្រុមកាកបាទក្រហម ឃុំពាមក្រសោប បរិច្ចាគថវិកាចំនួន ២០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤

លោក ណយ ឡេង មេឃុំ និងជាប្រធានក្រុមកាកបាទក្រហម ឃុំពាមក្រសោប បរិច្ចាគថវិកាចំនួន ២០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤ …!!

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ណយ ឡេង មេឃុំ និងជាប្រធានក្រុមកាកបាទក្រហម ឃុំពាមក្រសោប បរិច្ចាគថវិកាចំនួន ២០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤ ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង សូមអំពាវនាវចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សូមបន្តចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមានធនធាន និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ប្រកបដោយបរិយាប័ន្ន។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង មានក្រុមប្រចាំការទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារៈ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះ នៅទីស្នាក់ការសាខា ។ ឬអាចទំនាក់ទំនងលេខទូរស័ព្ទដូចខាងក្រោម៖
១. លោកជំទាវ មិថុនា ភូថង ៖016 94 7777
២. ឯកឧត្តម លី សារ៉េត ៖097 737 6576
៣.លោក ឈួន យ៉ាដា ៖ 016 329 787 ,097 827 10 44

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    20/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះត្រួតពិនិត្យដំណើរការសាងសង់ស្ពានឆ្លងព្រែក ១កន្លែង ប្រើប្រាស់មូលនិធិឃុំតាតៃក្រោម ឆ្នាំ២០២៥ ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    20/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួន របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    20/03/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រឡាយ បានចេញល្បាតនៅក្នុងមូលដ្ឋាន ចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ និងចែកខិតិប័ណ្ណផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំណុចជូនប្រជាពលរដ្ឋ

  • មន្ទីរផែនការ/
    20/03/2026

    លោក ធោង ចន្ទ្រា ប្រធានការិយាល័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃមន្ទីរផែនការខេត្តកោះកុង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

  • ហេង គីមឆន/
    20/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចុះសិក្សាផ្លូវ និងរៀបចំរណ្តៅដីបន្ថែមសម្រាប់ចាក់សំរាមក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ដែលមានទីតាំងស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    20/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងសាងសង់ផ្លូវបេតុងចំនួន ១ខ្សែ និងរង្វង់មូល ១កន្លែង ប្រើប្រាស់មូលនិធិឃុំពាមក្រសោប ឆ្នាំ២០២៥