/ / /

វរៈសេនីយ៍ឯក ហ៊ាន តេជៈវី នាយការិយាល័យនៃស្នងការនគរបាលខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤

វរៈសេនីយ៍ឯក ហ៊ាន តេជៈវី នាយការិយាល័យនៃស្នងការនគរបាលខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤ …!!

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវរៈសេនីយ៍ឯក ហ៊ាន តេជៈវី នាយការិយាល័យនៃស្នងការនគរបាលខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤ ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង សូមអំពាវនាវចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សូមបន្តចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមានធនធាន និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ប្រកបដោយបរិយាប័ន្ន។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង មានក្រុមប្រចាំការទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារៈ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះ នៅទីស្នាក់ការសាខា ។ ឬអាចទំនាក់ទំនងលេខទូរស័ព្ទដូចខាងក្រោម៖
១. លោកជំទាវ មិថុនា ភូថង ៖016 94 7777
២. ឯកឧត្តម លី សារ៉េត ៖097 737 6576
៣.លោក ឈួន យ៉ាដា ៖ 016 329 787 ,097 827 10 44

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា តុល លន ម្ចាស់បុរី លនស៊ីធី ដែលបានឧបត្ថម្ភថវិកាចំនួន ៣ ០០០ដុល្លារ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោកជំទាវ ប៉ាង វាសនា ថុង ណារុង ដែលបានឧបត្ថម្ភថវិកាចំនួន ១ ០០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោកស្រី អន សុផាន់នី ដែលបានឧបត្ថម្ភថវិកាចំនួន ៥០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ឈុំ រ៉ាលីន នាយកនៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកាចំនួន ៥០ដុល្លារ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/12/2025

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដឹកនាំមន្រ្តីពាក់ព័ន្ធក្រោមឱវាទចូលរួមកិច្ចប្រជុំការងារសុខាភិបាល ជាមួយក្រុមការងារគ្រូពេទ្យ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដឹកនាំដោយ លោកវេជ្ជបណ្ឌិត សួន សាមិត្ត ដែលជាមន្ទីរពេទ្យសម័្ពន្ធមេត្រីភាពជាមួយមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

  • មន្ទីរធម្មការ និងសាសនា/
    14/12/2025

    ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានចង្អុលបង្ហាញលោកប្រធានមន្ទីរនិងចាត់លោកអនុប្រធានមន្ទីរនិងមន្ត្រីក្រោមឪវាទចុះសួរសុខទុក្ខព្រះសង្ឃដែលបានជម្លៀសព្រះកាយសរុបចំនួន១២៤អង្គ មកពីវត្តចំនួន៧វត្តក្នុងនោះគណៈមហានិកាយ ៦វត្ត និងគណៈធម្មយុត្តិចំនួន១វត្ត