/ / /

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារខេត្ត មន្ទីរជំនាញ និងរដ្ឋបាលក្រុងខេមរភូមិន្ទ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់លើសេចក្តីព្រាងគម្រោងវិនិយោគ “គំនិតផ្តួចផ្តើមទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា” សម្រាប់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារខេត្ត មន្ទីរជំនាញ និងរដ្ឋបាលក្រុងខេមរភូមិន្ទ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់លើសេចក្តីព្រាងគម្រោងវិនិយោគ “គំនិតផ្តួចផ្តើមទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា” សម្រាប់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅសាលប្រជុំ ខ សាលាខេត្ត។                                              
តាមរយៈកិច្ចពិភាក្សាយ៉ាងល្អិតល្អន់ កិច្ចប្រជុំបានសម្រេច ពិនិត្យ កែសម្រួល គម្រោងអាទិភាពសម្រាប់ក្រុងខេមរភូមិន្ទ លើគម្រោងអាទិភាពចំនួន៥ គឺ ៖
១.ស្តារឡើងវិញនូវផ្នែកសំខាន់ៗនៃប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងការញែកលូទឹកភ្លៀង និងលូទឹកកខ្វក់ ដោយផ្អែកលើផែនការមេប្រព័ន្ធលូ ទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់។
២.រៀបចំប្រព័ន្ធលូទឹកកខ្វក់ដាច់ដោយឡែក និងការសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ក្រុងខេមរភូមិន្ទ 
៣.រៀបចំ និងកែលម្អទីលានគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនស្តង់ដារ សម្រាប់ក្រុងខេមរភូមិន្ទ លើផ្ទៃដីគ្រោង ៥០ហិកតា។
៤.អភិវឌ្ឍន៍ទីក្រុងបៃតង សម្រាប់ក្រុងខេមរភូមិន្ទ។
៥.រៀបចំហេដ្ឋារចនាសម្ព័ន្ធឆ្នេរខ្សាច់កម្សាន្តស្អាត (ឆ្នេរកោះស្នេហ៍) ក្រុងខេមរភូមិន្ទ។
សូមបញ្ជាក់ថា តាមរយៈថវិកា ធនាគារពិភពលោក World Bank រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកទីក្រុងចំនួន៧ គឺក្រុងសៀមរាប ក្រុងបាត់ដំបង ក្រុងប៉ោយប៉ែត ក្រុងកែប ក្រុងកំពត ក្រុងព្រះសីហនុ និងក្រុងខេមរភូមិន្ទ សម្រាប់ការអនុវត្តគម្រោងវិនិយោគ“គំនិតផ្តួចផ្តើមទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា”។
ថ្ងៃសុក្រ ៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ April 26, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • ហេង គីមឆន/
    13/06/2026

    ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    13/06/2026

    ឯកឧត្តម វ៉ា ស៊ិនភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ