លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំលោក ថាន់ វីណៃ នាយករងរដ្ឋបាល លោកប្រធាន អនុប្រធានការិយាល័យ ដ.ន.ស.ភ លោកមេឃុំ និងមេភូមិ នៃឃុំទាំងបីក្នុងស្រុកមណ្ឌលសីមា ចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីការកែសម្រួលព្រំប្រទល់រវាងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា នៃខេត្តកោះកុង ។
នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ខេត្តកោះកុង
ថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤
វេលាម៉ោង ២:០០នាទីរសៀល


















