ថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៤ ។
………………………….
នៅវេលាម៉ោង ២:០០ នាទីរសៀល លោកស្រី លិ ឡាំង ប្រធាន .គ.ក.ន.ក ឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំ គ.ក.ន.កប្រចាំខែមេសា របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ដើម្បីបូកសរុបរបាយការណ៍ និងពិភាក្សាបញ្ហាប្រឈមនិងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ។
+ របៀបវារៈនៃកិច្ចប្រជុំ
១- បើកកិច្ចប្រជុំ
២- ពិនិត្យកូរ៉ុម និងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំ
៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២៤ របស់ គ.ក.ន.កឃុំ
៤- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៤ របស់ គ.ក.ន.កឃុំ
៥- ពិភាក្សាបញ្ហាប្រឈម ដំណោះស្រាយ និងផែនការបន្ត
៦- បញ្ហាផ្សេងៗ
៧- បិទកិច្ចប្រជុំ
សមាសភាពចូលរួមចំនួន ១៥ នាក់ ស្រី ១នាក់ នៅសាលាឃុំកោះកាពិ ៕