រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យលទ្ធផលការផ្តល់សេវារំលូតកូនប្រក​ប​ដោយសុវត្ថិភាពក្នុងត្រីមា​សទី១ ឆ្នាំ២០២៤​ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង

កិច្ចប្រជុំពិនិត្យលទ្ធផលការផ្តល់សេវារំលូតកូនប្រក​ប​ដោយសុវត្ថិភាពក្នុងត្រីមា​សទី១ ឆ្នាំ២០២៤​ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ក្រោមអធិប​តីភាពសំណេះសំណាល​ និ​ង​បេីកកិច្ចប្រជុំ ដោយ​ ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ​ ម៉ឹង​ ប្រធាន​មន្ទីរ​សុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង​។ ក្នុងឱកាសនោះដែរ​ ក៏មាន​ការផ្តួចផ្តេីម និងចូលរួមពីលោកស្រីវេជ្ជ.សៀង​ លំអងគន្ធា​ ប្រធានកម្មវិធីជាតិសុខ​ភាពបន្តពូជ​ លោកស្រីវេជ្ជ.​លន​ សុភាព​ តំណាងអង្គការ​CHAI និងតំណាងមន្ត្រីសុ​ខា​ភិបាលដែលពាក់ព័ន្ធផងដែរ​ ។ កិច្ចប្រជុំនេះ​ មានគោ​លបំណងធ្វេីឱ្យប្រសេីរឡេីងនូវសុខ​មា​លភាពដល់ស្ត្រីក្នុងវ័យប​ន្ត​ពូជ​ ដែលនឹងត្រូវធ្វេីយ៉ាងណាឱ្យពួកគាត់ទៅទទួលសេវារំលូតប្រកបដោយសុវត្ថិភាពនៅមូលដ្ឋានសុខាភិ​បាលសាធារណៈដែលមា​ន​ផ្តល់សេវារំលូត​ដោយបុគ្គ​លិ​កសុខាភិបាលដែលបានបណ្តុះ​បណ្តាល​ និងម៉្យាងទៀតកាត់បន្ថយអត្រាស្លាប់របស់ស្ត្រី​ដែលមានផ្ទៃពោះមានបំណងចង់រំលូតកូនដែលមិនចង់បាន​ និងមានសុវត្ថិភាព​ ។

ថ្ងៃព្រហស្បតិ៍ ១០ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤
April 18, 2024

អត្ថបទទាក់ទង