រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ សុខ​ ភិរម្យ​ អភិបាល​ស្រុកមណ្ឌលសីមា​ បានដឹកនាំកិច្ចប្រជុំពិភាក្សា​ និងណែនាំស្ដីពីការរៀបចំផលិតវីដេអូឯកសារ​ សម្រាប់ដាក់ចូលជាបេក្ខភាពភូមិទេសចរណ៍ឆ្នេីម​ ដេីម្បីចូលរួមក្នុងការប្រកួតប្រជែង”ភូមិទេសចរណ៍ឆ្នេីម(Best Tourism Village) របស់អង្គការទេសចរណ៍ពិភពលោក​ UNWTO​ នៅឃុំពាមក្រសោប​

លោក​ សុខ​ ភិរម្យ​ អភិបាល​ នៃគណៈអភិបាលស្រុក​ បានអញ្ជេីញដឹកនាំក្រុមការងាររួមមាន​ លោក​ អ៉ិន​ វិជ្ជា​ អនុប្រធានការិ.ផែនការ​ និងគាំទ្រឃុំ​ សង្កាត់​ ការិយាល័យ ដ.ន.ស.ភ​ លោកមេឃុំ​ ក្រុមប្រឹក្សាឃុំពាមក្រសោប​ លោកប្រធានសហគមន៍តំបន់ការពារធម្មជាតិ​ លោកប្រធានសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រ​ នាយករងដែនជម្រកសត្វ ព្រៃពាមក្រសោប​ និងនាយប៉ុស្ដិ៍រដ្ឋបាលឃុំពាមក្រសោប​ បេីកកិច្ចប្រជុំពិភាក្សា​ និងណែនាំស្ដីពីការរៀបចំផលិតវីដេអូឯកសារ​ សម្រាប់ដាក់ចូលជាបេក្ខភាពភូមិទេសចរណ៍ឆ្នេីម​ ដេីម្បីចូលរួមក្នុងការប្រកួតប្រជែង"ភូមិទេសចរណ៍ឆ្នេីម(Best Tourism Village) របស់អង្គការទេសចរណ៍ពិភពលោក​ UNWTO​ នៅសាលាឃុំពាមក្រសោប។
ថ្ងៃសុក្រ​ ១១កេីត​ ខែចេត្រ​ ឆ្នាំរោង​ ឆស័ក​ ព.ស​ ២៥៦៧​
ត្រូវនឹងថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ២០២៤

អត្ថបទទាក់ទង