ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំក្នុងកម្មវិធីនៃការប្រឡងប្រជែងជ្រើស រើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី អនុប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ នៃ អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងបណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងមន្ត្រីពាក់ព័ន្ធ។
បន្ទាប់ពីកិច្ចប្រជុំចប់ និងបានប្រគល់ហិបវិញ្ញាសារ ជូនប្រធានអនុគណៈកម្មការប្រឡងប្រជែងជ្រើសរើសរួចមក គណៈកម្មការ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះទៅទីតាំងមណ្ឌលប្រឡងនៅសាលាអនុវិទ្យាល័យ ជា ស៊ីម ស្មាច់មានជ័យ ដើម្បីត្រួតពិនិត្យបន្ទប់ប្រឡង ការរៀបចំ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់នៅក្នុងមណ្ឌល និងធានាឱ្យកិច្ចដំណើរការនៃការប្រឡងនៅថ្ងៃស្អែក ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ថ្ងៃសៅរ៍ ៨ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤