លោក ហាក់ ស៊ីម អភិបាលរងស្រុក បានចូលរួមកិច្ចប្រជុំ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការចែកបណ្ណព័ត៍មាន ការ ឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុម ប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ជូនគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សមាគម និងអាជ្ញាធរពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលរង នៃគណ:អភិបាល ខេត្តកោះកុង និងលោក សេង នេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង ។
នៅលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកោះកុង
ថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំ រោង
ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤
វេលាម៉ោង ៨:០០នាទីព្រឹក