/ / /

ប្រជាពលរដ្ឋ ០១ គ្រួសារ ទឹកនាំហូទៅបាត់ដោយសារជំនន់ទឹកភ្លៀង នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា

ទទួលព័ត៌មានថាមានបងប្អូនប្រជាពលរដ្ឋ ២ គ្រួសារ ដោយមួយគ្រួសារទឹកនាំហូទៅបាត់ ដោយសារជំនន់ទឹកភ្លៀងឡើងហួសពីកាស្មាន លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានចុះទៅជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ ងួន ចាន់ណា អាយុ៣២ឆ្នាំ និងបាននាំយកអំណោយទៅជួយសង្គ្រោះបឋម ហើយលោកអភិបាលស្រុក សូមចូលរួមសោកស្ដាយជាមួយបងប្អូនប្រជាពលរដ្ឋ ដែលជួបគ្រោះធម្មជាតិដែលធ្វើអោយខូចខាតផ្ទះ និងទ្រព្យសម្បត្តិទាំងស្រុង និងសំណូមពរអោយបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដោយបច្ចុប្បន្នមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្ទាក់ ដែលបង្កអោយមានជំនន់ទឹកភ្លៀង ក្នុងនោះដែរលោកអភិបាលស្រុក សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច និងសប្បុរជន ជួយឧបត្ថម្ភដល់ក្រុមគ្រួសារ ងួន ចាន់ណា ដែលជួបជំនន់ទឹកភ្លៀងដែលបណ្ដាលអោយដួររលំផ្ទះ និងខូចខាតទ្រព្យសម្បត្តិទាំងស្រុក ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ August 9, 2019

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/06/2026

    លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ប្រធានក្រុមការងារការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ (IPC) សមាជិក សមាជិការ ព្រមទាំងមន្ត្រីបង្គោល IPC ចូលរួមជុំតាមប្រព័ន្ធនិម្មិត Zoom ស្តីពី ការណែនាំការប្រើប្រាស់ឧបករណ៍វាយតម្លៃ IPC តាមប្រព័ន្ធអេឡិចត្រូនិច។

  • មន្ទីរកិច្ចការនារី/
    18/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានអញ្ជើញចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីថ្វាយព្រះរាជកុសលចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសពីធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា ក្រោមអធិបតីភាពលោកជំទាវ ឈី វ៉ា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។ ក្នុងឱកាសនេះ ផងដែរ លោកជំទាវប្រធាន បានដឹកនាំ សមាជិក សមាជិកា នៃអង្គពិធី ចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    18/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ០១រូប ចូលរួមក្នុងពិធីសូត្រមន្ត ថ្វាយព្រះពរ សម្ដេចហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា

  • ហេង គីមឆន/
    18/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលប្រតិភូកសិដ្ឋានចិញ្ចឹមបង្គាឈើនាង អញ្ជើញមកជួបសម្តែងការគួរសម និងធ្វើបទបង្ហាញអំពីខ្សែច្រវាក់ផលិតកម្ម និងដំណើរការ នៃការចិញ្ចឹមបង្គារ របស់កសិដ្ឋាន ដែលមានទីតាំងនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

  • ហេង គីមឆន/
    18/06/2026

    កិច្ចប្រជុំវេចខ្ចប់វត្ថុតាងសារធាតុញៀនដើម្បីត្រៀមដុតបំផ្លាញចោល នៅក្នុងថ្ងៃប្រារព្ធទិវាអន្តរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    18/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់អ្នកជំងឺ ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពទ្យបង្អែកខេត្តកោះកុង