លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ អញ្ជើញគោរពជូនពរ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៤៦៨ គ.ស.២០២៤ ។
រដ្ឋបាលស្រុកគិរីសាគរ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធក្នុងលោកតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៤៦៨ គ.ស.២០២៤ សូមទទួលបាននូវសុខភាពល្អ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ - មហាសង្រ្កាន្ត ម៉ោង២២:១៧ (Khmer New Year - Maha Songkran, Time: 22:17)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/A85A522B-F442-4E53-8227-E7AADAD813D1-769x1024.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/60A4C489-D2DA-4BD7-8B7B-31CBD5B16049-1024x738.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/E1834FD5-9048-47C7-A0F6-09FFD0FA96B4-1024x744.jpeg)