រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១ និងលើកទិសដៅការងារអនុវត្តន៍បន្តប្រចាំត្រីមាសបន្ទាប់ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង

អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១ និងលើកទិសដៅការងារអនុវត្តន៍បន្តប្រចាំត្រីមាសបន្ទាប់ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង ។
កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈដូចខាងក្រោម÷
-ដកបទពិសោធន៍ការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារអនុវត្តន៍បន្តប្រចាំត្រីមាសបន្ទាប់
-ផ្សព្វផ្សាយផែនការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាថ្ងៃខាងមុខ
-ផ្សព្វផ្សាយប្រកាសលេខ:៨៧៣ ប្រក ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា
+សមាសភាពចូលរួម
-លោក-លោកស្រី-កញ្ញាអធិការរង
-នាយផ្នែក នាយប៉ុស្តិ៍ ,នាយរងផ្នែក,នាយរងប៉ុស្តិ៍
-មន្ត្រីចំណុះអធិការដ្ឋាន
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសល់ប្រជុំ នៃអធិការដ្ឋាននគរបាលក្រុង។
វេលាម៉ោង ៧៖៣០ នាទីព្រឹក ថ្ងៃពុធ ២ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤April ,10, 2024

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង