រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានរៀបចំប្រារព្ធពិធីសូត្រមន្តចម្រើនសិរីសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤

នៅថ្ងៃចន្ទ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានរៀបចំប្រារព្ធពិធីសូត្រមន្តចម្រើនសិរីសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ក្រោមការអញ្ជើញចូលរួមពី លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករ ក្រោមឱវាទមន្ទីរ។

បន្ទាប់ពីប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនារួចមក លោកប្រធានមន្ទីរ បានជួបសំណេះសំណាលជាមួយមន្ដ្រី ដើម្បីរឹតចំណងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ក៏បានថ្លែងនូវការកោតសរសើរចំពោះមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់មន្ទីរ ដែលបានរួមសាមគ្គី និងសហការគ្នាបានល្អ តាមភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកបម្រើសេវាជូនប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឱ្យទទួលបានសមិទ្ធផលថ្មីៗជាច្រើន រហូតដល់បច្ចុប្បន្ននេះ។

លើសពីនោះ លោកប្រធានមន្ទីរ ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់។ #dpwtkk

អត្ថបទទាក់ទង