រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់ បានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋ ឈ្មោះ ក្រួច សារុំ រស់នៅភូមិព្រែកខ្សាច់ ដែលមានជំងឺប្រចាំកាយ និងមិនអាចធ្វើការងារធ្ងន់បាន

រដ្ឋបាលឃុំព្រែកខ្សាច់

រដ្ឋបាលឃុំព្រែកខ្សាច់ដឹកនាំដោយលោករៀម រុំមេឃុំព្រែកខ្សាច់ បានឧបត្ថម្ភជាថវិកាដល់ប្រជាពលរដ្ឋ ឈ្មោះ ក្រួច សារុំ រស់នៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានជំងឺប្រចាំកាយ និងមិនអាចធ្វើការងារធ្ងន់បាន ឈ្មោះអ្នកចូលរួមឧបត្ថម្ភមានដូចខាងក្រោម÷
១. លោក រៀម រុំ មេឃុំព្រែកខ្សាច់ឧបត្ថម្ភចំនួន ២០ ម៉ឺនរៀល
២.លោក ចាប វន ជំទប់ទី១ឃុំ ១០ ម៉ឺនរៀល.
៣. លោកស្រី ឈឹម ចាន់ឌី សមាជិកក្រុមប្រឹក្សាឃុំ១០ ម៉ឺនរៀល
៤. លោក សំ តារា នាយប៉ុស្តិ៍នគរបាលឃុំព្រែកខ្សាច់​១០ ម៉ឺនរៀល
៥.លោក ម៉ឹង ឡាត់ ប្រធានសហគមន៍នេសាទឃុំព្រែកខ្សាច់ ៥ ម៉ឺនរៀល
៦.ប្រជាពលរដ្ឋ ឈ្មោះ ប៉ាល ម៉េត ជួយឧបត្ថម្ភ ១០ម៉ឺនរៀល
និងសប្បុរសជនក្នុងភូមិព្រែកខ្សាច់ បានចូលរួមឧបត្ថម្ភបានចំនួន ៤៥ម៉ឺនរៀល
សរុបថវិកាទាំងអស់បានចំនួន ១លាន១០ម៉ឺនរៀល(មួយលានមួយរយពាន់រៀលគត់)។

ថ្ងៃ ចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២៤

អត្ថបទទាក់ទង