រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចូលរួមកិច្ចប្រជុំជាមួយប្រតិភូនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារធនាគារពិភពលោក World Bank និងក្រុមហ៊ុន COWI ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់លើសេចក្តីព្រាងរបាយការណ៍សិក្សា ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុ និងផែនការវិនិយោគនៃគម្រោង “គំនិតផ្តួចផ្តើមទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា”

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចូលរួមកិច្ចប្រជុំជាមួយប្រតិភូនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារធនាគារពិភពលោក World Bank និងក្រុមហ៊ុន COWI ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់លើសេចក្តីព្រាងរបាយការណ៍សិក្សា ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុ និងផែនការវិនិយោគនៃគម្រោង “គំនិតផ្តួចផ្តើមទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា”។
តាមរយៈថវិកា ធនាគារពិភពលោក WorldBank រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកទីក្រុងចំនួន៧ គឺក្រុងសៀមរាប ក្រុងបាត់ដំបង ក្រុងប៉ោយប៉ែត ក្រុងកែប ក្រុងកំពត ក្រុងព្រះសីហនុ និងក្រុងខេមរភូមិន្ទ សម្រាប់ការអនុវត្តគម្រោងវិនិយោគ “គំនិតផ្តួចផ្តើមទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា”។
តាមរយៈការបង្ហាញពីបញ្ហាប្រឈម ចក្ខុវិស័យ និងគម្រោងអាទិភាពសម្រាប់ក្រុងខេមរភូមិន្ទ បានជ្រើសរើសគម្រោងអាទិភាពចំនួន៥ គឺ ៖
១.ស្តារឡើងវិញនូវផ្នែកសំខាន់ៗនៃប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងការញែកលូទឹកភ្លៀង និងលូទឹកកខ្វក់ ដោយផ្អែកលើផែនការមេប្រព័ន្ធលូ ទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ ដែលបានរៀបចំហើយ។
២.រៀបចំប្រព័ន្ធលូទឹកកខ្វក់ដាច់ដោយឡែក និងការសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់សម្រាប់តំបន់ដែលនៅកណ្តាលទីក្រុង។
៣.រៀបចំ និងកែលម្អទីលានគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនស្តង់ដារ សម្រាប់ក្រុងខេមរភូមិន្ទ លើផ្ទៃដីគ្រោង៥០ហិកតា។
៤.អភិវឌ្ឍន៍ទីក្រុងបៃតង សម្រាប់ក្រុងខេមរភូមិន្ទ។
៥.រៀបចំអាងស្តុកទឹកសាប និងប្រព័ន្ធទឹកស្អាត ក្រុងខេមរភូមិន្ទ។
ក្រៅពីការកំណត់អាទិភាពគម្រោង លោក អភិបាលរងខេត្ត ក៏បានស្នើសូមក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួយធ្វើបច្ចុប្បន្នភាពប្លង់គោលប្រើប្រាស់ដីក្រុងខេមរភូមិន្ទ ដើម្បីធ្វើឱ្យការអភិវឌ្ឍទីក្រុងខេមរភូមិន្ទ មានភាពសមស្របទៅនឹងការរីកចម្រើន នៃសង្គមសេដ្ឋកិច្ច។
ថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ April 8, 2024

អត្ថបទទាក់ទង