រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានបើកកិច្ចប្រជុំពិភាក្សា​ការសិក្សាស្វែងយល់អំពីតំបន់ព្រៃកោងកាង សម្រាប់គម្រោងស្ដារ និងដាំដុះព្រៃកោងកាងឡើងវិញនៅក្នុងឃុំកោះស្ដេចនាពេលអនាគត

​ រដ្ឋបាលឃុំកោះស្ដេច

​ តាមការចាត់តាំងរបស់​ លោក សាយ ហេង មេឃុំកោះស្ដេច លោក ស៊ន ស្រិញ ជំទប់ទី១ បានដឹកនាំអនុភូមិកោះស្ដេច និងសមាជិកគណៈកម្មការសហគមន៍នេសាទសម្រស់កោះស្ដេច ចូលរួមទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក ស៊ូ ហ្សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទនៃរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលពីលោក នូ ង៉ុយ នាយរងផ្នែកជលផលពាមក្រសោប មានអ្នកចូលរួមសរុបចំនួន ០៨នាក់ ស្រី ០២នាក់​ នៅសាលាឃុំកោះស្ដេច។
​ គោលបំណងនៃកិច្ចពិភាក្សាគឺការសិក្សាស្វែងយល់អំពីតំបន់ព្រៃកោងកាង សម្រាប់គម្រោងស្ដារ និងដាំដុះព្រៃកោងកាងឡើងវិញនៅក្នុងឃុំកោះស្ដេចនាពេលអនាគត។ ​

ថ្ថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤
April 4, 2024

ឆេង​ម៉េង (Tomb-Sweeping Day - Qingming Festival)

អត្ថបទទាក់ទង