រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំតាតៃក្រោម បានបើកកិច្ចប្រជុំរៀចំផែនការ សកម្មភាព ក្រុមគោលដៅ ការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយចាប់ផ្ដើមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤

តាតៃក្រោម,ថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨ : ៣០នាទីព្រឹក រដ្ឋបាលឃុំតាតៃក្រោម បានបើកកិច្ចប្រជុំរៀចំផែនការ សកម្មភាព ចំនួន ០៤ក្រុមគោលដៅ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយចាប់ផ្ដើមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខ ក្រោមអធិបតីភាព លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ និងជាប្រធានគណៈកម្មការភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឃុំតាតៃក្រោម សមាសភាពចូលរួម សមាជិក សរុប ចំនួន ១១នាក់ នៅសាលាឃុំតាតៃក្រោម។

អត្ថបទទាក់ទង