រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អាយ សុភិរិទិ្ធ ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងខេមរភូមិន្ទ បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពអំពី ការងាររៀបចំដែនដី និងនគររូបនីយកម្ម

លោក អាយ សុភិរិទិ្ធ ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងខេមរភូមិន្ទ បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពអំពី ការងាររៀបចំដែនដី និងនគររូបនីយកម្ម ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីថ្នាក់ក្រោមជាតិ និងជំរុញការអនុវត្តការងារ រៀបចំដែនដី និងនគរូបនីយកម្មឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពីការងាររៀបចំដែនដី និងនគរូបនីយកម្ម សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅសល់ប្រជុំសាលាខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម ។
វេលាម៉ោង ៩: ៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។
April ,4, 2024

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង