/ / /

ក្រសួងព្រះបរមរាជវាំង បានប្រគល់សៀវភៅកម្រងរូបភាព ព្រះរាជសកម្មភាព និងព្រះរាជសមិទ្ធផល ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង៖ ក្រសួងព្រះមរបរាជវាំង បានប្រគល់សៀវភៅកម្រងរូបភាព ស្តីពីព្រះរាជសកម្មភាព និងព្រះរាជសមិទ្ឋផល ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត និងសៀវភៅព្រះរាជសមិទ្ធផល សម្តេចព្រះមហាក្សត្រី ព្រះវររាជបិតា “ព្រះបរមរតនកោដ្ធ” ជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត នៅរាជធានី-ខេត្តនានា ទូទាំងព្រះរាជណាចក្រកម្ពុជា ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង មានចំនួនសរុប ៦៣៥ក្បាល សម្រាប់តម្កល់ទុកក្នុងបណ្ណាល័យ វិទ្យាល័យ នៅក្នុងខេត្តកោះកុង (សរុបមានចំនួន ១២សាលា)។ ក្នុងនោះដែរសៀវភៅដែលមន្ទីរទទួលបានមាន៖

  • សៀវភៅកម្រងរូបភាពស្តីពី ព្រះរាជសកម្មភាព និងព្រះរាជសកម្មភាព និងព្រះរាជសមិទ្ធផល ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត សរុបចំនួន ៥១២ក្បាល៖ រាប់ចាប់តាំងពីឆ្នាំ២០០៤ ដល់ ២០២២។
  • សៀវភៅកម្រងរូបភាពស្តីពី ព្រះរាជសកម្មភាព និងព្រះរាជសមិទ្ធផល សម្តេចព្រះមហាក្សត្រមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៍ខ្ពង់ខ្ពស់បំផុត សរុប៤១ក្បាល៖ ចាប់ពីឆ្នាំ២០១៣ ដល់ ២០២២។
  • សៀវភៅកម្រងរូបភាពស្តីពី ព្រះរាជសកម្មភាព និងព្រះរាជសមិទ្ធផល ព្រះករុណាព្រះបវររាជបិតា ” ព្រះមរបរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត សរុបចំនួន ៨១ក្បាល ចាប់ពីឆ្នាំ ១៩៩៣ ដល់២០០៨។

ថ្ងៃព្រហស្បតិ៍ ១១រោច​ ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧

ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤

អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ឈុំ រ៉ាលីន នាយកនៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកាចំនួន ៥០ដុល្លារ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/12/2025

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដឹកនាំមន្រ្តីពាក់ព័ន្ធក្រោមឱវាទចូលរួមកិច្ចប្រជុំការងារសុខាភិបាល ជាមួយក្រុមការងារគ្រូពេទ្យ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដឹកនាំដោយ លោកវេជ្ជបណ្ឌិត សួន សាមិត្ត ដែលជាមន្ទីរពេទ្យសម័្ពន្ធមេត្រីភាពជាមួយមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

  • មន្ទីរធម្មការ និងសាសនា/
    14/12/2025

    ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានចង្អុលបង្ហាញលោកប្រធានមន្ទីរនិងចាត់លោកអនុប្រធានមន្ទីរនិងមន្ត្រីក្រោមឪវាទចុះសួរសុខទុក្ខព្រះសង្ឃដែលបានជម្លៀសព្រះកាយសរុបចំនួន១២៤អង្គ មកពីវត្តចំនួន៧វត្តក្នុងនោះគណៈមហានិកាយ ៦វត្ត និងគណៈធម្មយុត្តិចំនួន១វត្ត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/12/2025

    លោក ឌិន សុខា អនុប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ និងកញ្ញា ឡេង គឹមសួ ប្រធានផ្នែកចត្តាឡីស័កច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី”ការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាក្នុងខេត្តកោះកុង”  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក នៃ ព្រហស្បត្តិសារឹទ្ធ ម្ចាស់ដេប៉ូលក់គ្រឿងសំណង់រស្មីអង្គរ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/12/2025

    ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិចាំយាមមានសភាពតានតឹងក្រុមការងារចត្តាឡីស័កមិនបានទៅប្រចាំការនៅព្រំដែនទេមានប្រជាជនកំពុងនៅទីសុវត្ថិភាពក្នុងខេត្តកោះកុងសរុប ៥៩៦៣នាក់(ស្រី២៥០៥)ពិនិត្យសុខភាពជូនប្រជាជនសរុប ៨៦៩នាក់ (ស្រី ៥៥៦)ការរងរបួសដោយការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ សរុបចំនួន ១០ នាក់(ស្រី០៣)របួសស្រាលសរុប ៩ នាក់(ស្រី៣) និងមានស្លាប់១ នាក់ ភេទប្រុស ដោយគ្រោះថ្នាក់ចរាចរណ៍។