/ / /

រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយស សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ ម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ រោងចក្រ ក្រុមហ៊ុន សហគ្រាស ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការ សមាគមនានា និងសប្បុរសជនទីជិតឆ្ងាយ អោយបានជ្រាបថា៖ ដោយ មានការអំពាវនាវបិណ្ឌបាត្រពីព្រះគ្រូចៅអធិការ អាចារ្យ និងគណៈកម្មការវត្តប្រជារដ្ឋកំសាន្តឋានសួគ៌ ស្ថិតនៅក្នុង ភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលបច្ចុប្បន្ន កំពុងតែធ្វើការកសាងកុដិថ្មមួយខ្នង សម្រាប់ ព្រះសង្ឃគង់នៅ ដែលមានបណ្តោយប្រវែង១៥ម ទទឹង១២ម និងមានការខ្វះខាតនូវបច្ច័យមួយចំនួនធំ សម្រាប់ កសាងបង្ហើយដំបូលខាងលើ ដើម្បីបានព្រះសង្ឃគង់នៅ មុនពេលរដូវវស្សាចូលមកដល់នាពេលខាងមុខដ៏ខ្លីនេះ

រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយស សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ ម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ រោងចក្រ ក្រុមហ៊ុន សហគ្រាស ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការ សមាគមនានា និងសប្បុរសជនទីជិតឆ្ងាយ អោយបានជ្រាបថា៖ ដោយ មានការអំពាវនាវបិណ្ឌបាត្រពីព្រះគ្រូចៅអធិការ អាចារ្យ និងគណៈកម្មការវត្តប្រជារដ្ឋកំសាន្តឋានសួគ៌ ស្ថិតនៅក្នុង ភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលបច្ចុប្បន្ន កំពុងតែធ្វើការកសាងកុដិថ្មមួយខ្នង សម្រាប់ ព្រះសង្ឃគង់នៅ ដែលមានបណ្តោយប្រវែង១៥ម ទទឹង១២ម និងមានការខ្វះខាតនូវបច្ច័យមួយចំនួនធំ សម្រាប់ កសាងបង្ហើយដំបូលខាងលើ ដើម្បីបានព្រះសង្ឃគង់នៅ មុនពេលរដូវវស្សាចូលមកដល់នាពេលខាងមុខដ៏ខ្លីនេះ។

រដ្ឋបាលស្រុកបូទុមសាគរ សូមធ្វើការអំពាវនាវដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា មន្ត្រី រាជការ អាជីវករ ពាណិជ្ជករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស ក្រុមហ៊ុន ធនាគារ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អង្គការ សមាគមនានា លោក លោកស្រី និងសប្បុរសជនទីជិតឆ្ងាយ មេត្តាជួយឧបត្ថម្ភជាថវិកា ឬ សម្ភារៈតាមកម្លាំងធនធាន និងសទ្ធាទឹកចិត្ត ដើម្បីបានចូលរួមចំណែកនៅក្នុងការកសាងកុដិមួយនេះ ដោយសេចក្តី ជ្រះថ្លានៅក្នុងវិស័យព្រះពុទ្ធសាសនា។

ទទួលបានជ្រាបពីខ្លឹមសារនៃលិខិតអំពាវនាវនេះ រដ្ឋបាលស្រុកបូទុមសាគរ សង្ឃឹមជឿជាក់យ៉ាងមុតមាំ ពីទឹកចិត្តរបស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ ក្រុមហ៊ុន សហគ្រាស ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការ សមាគមនានា លោក លោក ស្រី និងសប្បុរសជនទីជិតឆ្ងាយ នឹងចូលរួមឧបត្ថម្ភជាថវិកា ឬសម្ភារៈនៅក្នុងដំណើរការកសាងកុដិ ព្រមទាំងបាន ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ នៅក្នុងវត្តប្រជារដ្ឋកំសាន្តឋានសួគ៌ ដោយសេចក្តីជ្រះថ្លា និងតាមកម្លាំងធនធាន ជាក់ជាពុំខានឡើយ។

លេខទំនាក់ទំនង៖ 

+លោក នៅ វុទ្ធី នាយករដ្ឋបាល ០១៦ ៣៤៥៤៣៦ 

+លោកស្រី សាត សុវណ្ណរ៉េត ប្រធានការិ.សង្គមកិច្ច ០៩៦ ៥៥៤៤៧១៦

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===============

ថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ មេសា ២០២៤

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    06/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក កែវ សុខា ប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    06/06/2026

    លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល ជាមួយមាតា បិតា អាណាព្យាបាល និងយុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ដែលបានកំពុងហ្វឹកហាត់ ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    06/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    06/06/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះ លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងក្រុមគ្រួសារ

  • ហេង គីមឆន/
    06/06/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះ លោកស្រី លួន មុំ ជាភរិយា និងក្រុមគ្រួសារ

  • ហេង គីមឆន/
    06/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយមាតា បិតា អាណាព្យាបាល និងយុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ដែលបានកំពុងហ្វឹកហាត់ ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣