លោក ខឹម សីហា អនុប្រធានមន្ទីរ តំណាងឱ្យលោកប្រធាន មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង រួមជាមួយមន្ត្រីការិយាល័យឧស្សាហកម្ម និងសិប្បកម្ម បានទទួលស្វាគមន៍ប្រតិភូក្រសួងផែនការ ដែលដឹកនាំដោយ លោក វី សូវីល អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដើម្បីជួបពិភាក្សា និងពិគ្រោះយោបល់ លើការប្រមូលទិន្នន័យសម្រាប់ចងក្រងផលិតផលក្នុងស្រុកសរុបក្នុងខេត្តកោះកុង។
ថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤