/

សក្តានុពលទេសចរណ៍ធម្មជាតិ សត្វព្រៃតំបន់បូរាណ

ខេត្តកោះកុងទាំងមូលជាខេត្ត ដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិ សត្វព្រៃតំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។ ក្នុងនោះ តំបន់អេកូទេសចរណ៍អារ៉ែង និងជីផាត គឺជាតំបន់ពីរដែលមានសក្តានុពល ខ្លាំងជាងគេ ដោយសារមានព្រៃភ្នំ ទឹកជ្រោះ និងវត្ថុបូរាណជាដើម។ តំបន់អេកូទេសចរណ៍អារ៉ែងមានចម្ងាយប្រមាណ២៤គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំងដែលស្ថិតក្នុងភូមិសាស្ត្រភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង មានសក្តានុពលលើទី១. ព្រៃភ្នំ ២. ទឹកជ្រោះ ៣. សត្វព្រៃ ៤. ត្រីនាគ ៥. ក្រពើភ្នំ ៦. រូងភ្នំបូរាណ និង៧. របាំប្រពៃណី។

ដោយឡែកតំបន់អេកូទេសចរណ៍ជីផាត ដែលមានចម្ងាយពីទីរួមខេត្តកោះកុង ប្រមាណ៨០គីឡូម៉ែត្រ មានសក្តានុពលខ្លាំង ទី១. ទឹកធ្លាក់ ២. សត្វព្រៃ ៣. ទេសសភាពតាមស្ទឹង ៤. ពាងបូរាណ ៥. ថ្មចេតីយ៍ និង៦. ព្រៃភ្នំ។ តំបន់អេកូទេសចរណ៍ជីផាត់ស្ថិតក្នុងភូមិជីផាត់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

ក្រៅពីតំបន់ទេសចរណ៍ដែលល្បីល្បាញទាំងពីរខាងលើខេត្តកោះកុង មានតំបន់សក្តានុពលចំនួន ៣ កន្លែងផ្សេងទៀតដែលរួមមានទឹកជ្រោះ ព្រៃភ្នំ សត្វព្រៃ រូបសំណាក់ថ្មដំរីស្ថិតក្នុងភូមិសាស្ត្រភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ទន្ទឹមនឹងនេះ ភូមិពោធិ៍បឹង និងភូមិព្រះអង្គកែវ ក្នុងឃុំដងពែង ក៏មានតំបន់ សក្តានុពលជាច្រើនដូចជាទឹកធ្លាក់ ទេសភាពដងស្ទឹង សត្វព្រៃ និងព្រៃភ្នំ៕

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    11/04/2026

    លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរ​ធម្មការនិងសាសនាខេត្តកោះកុង​ និងមន្ត្រីក្រោមឱវាទ​ ផ្ញេីសារគោរជូនពរ​ ឯកឧត្តម​ ថុង​ ណារុង​ ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវព្រមទាំងក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ គ.ស.២០២៦​

  • មន្ទីរទេសចរណ៍/
    01/02/2026

    សមិទ្ធផលថ្មីក្នុងខេត្តកោះកុង

  • មន្ទីរទេសចរណ៍/
    28/01/2026

    សកម្មភាពមន្ត្រីមន្ទីរទេសចរណ៍ចុះធ្វើសម្រង់ស្ថិតិទេសចរណ៍ក្នុងក្រុងខេមរភូមិន្ទ

  • មន្ទីរទេសចរណ៍/
    28/01/2026

    រមណីយដ្ឋានព្រះច័ន្ទពេញវង់ Full Moon Island Resort

  • មន្ទីរទេសចរណ៍/
    27/01/2026

    សកម្មភាពមន្ត្រីមន្ទីរទេសចរណ៍ចុះវាយតម្លៃនិងបិទQRវាយតម្លៃបង្គន់សាធារណៈកម្ពុជាស្អាត

  • មន្ទីរទេសចរណ៍/
    26/01/2026

    ផ្ទះលំហែ ផ្ទះខ្មែរ មានទីតាំងនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង មានសេវាកម្មស្នាក់នៅ និងម្ហូបអាហារ ទំនាក់ទំនងលេខទូរសព្ទ ០៩៧ ៥៥៥៥០៥៥